Connect with us

កញ្ញា ឡូរ៉ា ម៉ម ត្រូវបានសារព័ត៌មានថៃពេញចិត្តនឹងការសម្តែង ហើយក៏បានចេញផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍មួយនៅស្រុកថៃ

ថៃបានចុះផ្សាយពត៌មាន នឹង បាន​និយាយ​កោតសសើរអំពី​ឆន្ទៈ​ដ៏​មោះមុត​របស់​​ Laura mam អ្នកចំ​រៀងខ្មែរ ក្រោយ​ទទួល​បាន​ពានរង្វាន់​ក្នុង​កម្មវីធី​ women of the future awards 2018​។ នាង​បាន​ធ្វើ​អោយ​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់​ នេះ​ជាមុខមាត់នឹងស្នាដៃ​ដ៏​អស្ចារ្យ​ មួយ​របស់​ប្រទេសកម្ពុជា​យើង​ដែល​ត្រូវ​បាន​សង្គម​សិល្បៈ​ថៃកោតសរសើរ ។

កញ្ញា ឡូរ៉ា ទេវរី បច្ចុប្បន្ន​ធ្វើការ​ជា​មន្ត្រី​ក្នុង​អង្គការ​មូលនិធិ​ការពារ​កេរ្ត៍​ដំណែល​ ​ពិភពលោក ហៅ​ជា​ភាសា​អង់គ្លេស​ថា Global Heritage Fund ។ បើ​ទោះ​បី​ជា​នាង​កើត​នៅ​សហរដ្ឋ​អាមេរិក ទទួល​វប្បធម៌​នៃ​បស្ចិម​ប្រទេស​ក៏ដោយ តែ​នាង​ស្រឡាញ់​ចូល​ចិត្ត​វប្បធម៌ខ្មែរ ប្រពៃណី​ខ្មែរ និង​មាន​មោទនភាព​ជា​កូន​ខ្មែរ ហើយនិងចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរ  ទោះបីនាងជាកូនកាត់ក៏ដោយ ។

កញ្ញា ឡូរ៉ា ម៉ម មាន​អាយុ ២៣​ឆ្នាំ ​ជា​យុវតី​ខ្មែរ​អាមេរិកាំង​មួយ​រូប កើត និង​ធំ​ពេញ​វ័យ​នៅ​សហរដ្ឋ​អាមេរិក ហើយ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រញ៉ា ។ នាង​មាន​ឈ្មោះពេញ ថា ម៉ម ឡូរ៉ា ទេវរី  និង​​មាន​បង​ប្អូន​ពីរ​នាក់។ នាង​ជា​កូន​ច្បង ហើយ​ប្អូន​ប្រុស​មាន​អាយុ ២១​ឆ្នាំ ឈ្មោះ ម៉ម អេនឌ្រូវ ធីវុឌ្ឍ។ ម្ដាយ​របស់​នាង​ឈ្មោះ ប៊ុត ធីតា អាយុ ៥០​ឆ្នាំ ធ្វើការ​ជា​អ្នក​បង្កើត​កម្មវិធី Software សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ។ ហើយ​ឪពុក​ឈ្មោះ ម៉ម វិទូ អាយុ ៥២​ឆ្នាំ ជា​អ្នក​ត្រួត​ពិនិត្យ​ម៉ាស៊ីន​យន្តហោះ​អាកាសចរណ៍ United Airlines។

កញ្ញា ឡូរ៉ា ម៉ម ចេះនិយាយរហូតទៅ៣ភាសា គឺ បារាំង អង់គ្លេស និង ខ្មែរ។ នៅ​ក្នុង​កិច្ច​សំភាសន៍​ដដែលនេះ កញ្ញា​បាន​និយាយថា៖  «ខ្ញុំ​ចង់​តែង​ភ្លេង​ឲ្យ​កូន​ខ្មែរ ចង់​ឲ្យ​កូន​ខ្មែរ​នៅ​រស់ គិត​ពី​អនាគត​របស់​ខ្លួន។ ខ្ញុំ​សង្ឃឹម​ថា ទៅ​ថ្ងៃ​អនាគត​យើង​ប្រើ​សិល្បៈ​ឲ្យ​បាន​និយាយ​ជាមួយ​គ្នា។ ប្រសិន​បើ​យើង​យល់​គ្នា ហើយ​ប្រើ​សិល្បៈ​ដើម្បី​ជួយ​ស្រុក​ខ្មែរ ហើយ​ចង់​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​គ្នា​យល់​ដឹង​ថា យើង​ត្រូវ​តែ​ជួយ​សង្គម​ខ្មែរ​ យើង​ត្រូវ​មាន​មោទនភាព បើ​ទាំង​អស់​គ្នា​ធ្វើ​អ៊ីចឹង ស្រុក​ខ្មែរ​ជឿន​លឿន​មែន​ទែន»។

ក្រៅ​ពី​ធ្វើការ កញ្ញា ឡូរ៉ា ចូល​ចិត្ត​តែង​ទំនុក​ភ្លេង​បទ​ចម្រៀង ច្រៀង​ចម្រៀង​ខ្មែរ និង​អង់គ្លេស ហើយ​ចេះ​លេង​ហ្គីតា បាន​ល្អ​ថែម​ទៀត​ផង។ រហូត​មក​ដល់​ពេល​នេះ កញ្ញា​តែង​បាន​បទ​ចម្រៀង​ខ្មែរ និង​អង់គ្លេស​បាន​ជាង ៤០​បទ​ហើយ ក្នុង​នោះ យក​បទ​ខ្មែរ​ចាស់ៗ​ពី​ជំនាន់​ឆ្នាំ​១៩៦០ មក​ច្រៀង​ឡើង​វិញ ដូច​ជា​បទ ស្វា​រាំ​ម៉ុងឃីស ឆ្នាំ​អូន​១៦ ជាដើម។

កញ្ញា ឡូរ៉ា ម៉ម ត្រូវបានសារព័ត៌មានប្រទេសថៃ កោតសរសើយ៉ាងខ្លាំងចំពោះកញ្ញា ដែរបានលើកស្ទួយវិស័យសិល្បៈ ស្រុកខ្មែរ ឥឡូវកញ្ញាក៏ត្រូវបានមហាជនកម្ពុជាគាំទ្រ នឹង ពេញចិត្តកញ្ញា ព្រមទាំងបទចម្រៀងទាក់ទងនឹងកីឡាជាតិ នឹង លើកស្ទួយវិស័យចំរៀងជំនាន់ដើម ៕

អត្ថបទ: ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម