Connect with us

ស្ងាត់​ៗ​មេក្រុម​ ​Girls​’​ ​Generation​ ​កញ្ញា​ ​Taeyeon​ ​ទម្លាយ​ថា​ ​ខ្លួន​កំពុង​មាន​ជម្ងឺ​បាក់ទឹកចិត្ត​

កូរ៉េ​ខាងត្បូង​៖​ ​កញ្ញា​ ​Taeyeon​ ​គឺជា​មេក្រុម​របស់​ក្រុម​ចម្រៀង​នារី​ដ៏​ល្បី​ប្រចាំ​កូរ៉េ​ខាងត្បូង​ ​គឺ​ក្រុម​ ​Girls​’​ ​Generation​។​ ​កញ្ញា​ ​Taeyeon​ ​តែងតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជាតា​រា​ដែល​មាន​ភាពរួស​រាយ​ ​និង​តែងតែ​បង្ហាញ​ស្នាមញញឹម​របស់​ខ្លួន​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ជានិច្ច​។​ ​យ៉ាងណាមិញ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កញ្ញា​ ​Taeyeon​ ​បាន​ឆ្លើយតបទៅនឹង​សំណួរ​របស់​អ្នកគាំទ្រ​របស់​ខ្លួន​ ​ដែល​បាន​សួរ​គាត់​នៅក្នុង​បណ្តាញ​សង្គម​ ​Instagram​ ​អំពី​ការ​ផ្លាស់​ប្តូរ​អត្តចរិត​របស់​គាត់​ ​ដែល​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ចំពោះ​សភាព​របស់​គាត់​។​



​គាត់​បាន​ប្រាប់​ទៅកាន់​ប្រិយមិត្ត​របស់​គាត់​ថា​ ​សព្វថ្ងៃ​ ​គាត់​កំពុងតែ​មាន​ជំងឺ​បាក់ទឹកចិត្ត​ខ្លាំង​ ​ហើយ​គាត់​ ​កំពុងតែ​ទទួល​កាល​ព្យាបាល​ផង​ដែរ​។​ ​មិន​តែប៉ុណ្ណោះ​ ​Taeyeon​ ​ក៏បាន​សុំ​កុំឱ្យ​យក​ជំងឺ​បាក់ទឹកចិត្ត​ ​មកលេង​សើច​ឱ្យ​សោះ​ ​ព្រោះ​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​ ​កំពុងតែ​ទទួលរង​ការឈឺចាប់​ ​ដូច​ជំ​ងឺ​ផ្សេង​ៗ​ផង​ដែរ​៕​

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម