Connect with us

គ្រាន់តែ​ទៅដល់​កូរ៉េ​វិញ​ភ្លាម​ ​កញ្ញា​ ​Tzuyu​ ​បង្ហោះ​រូប​សរសើរ​ថា​ ​ដើរលេង​នៅ​សៀមរាប​ ​សប្បាយ​ ​

​ភ្នំពេញ​៖​ ​បន្ទាប់ពី​សមាជិក​ក្រុម​ចម្រៀង​នារី​ដ៏​ល្បី​នៅ​កូរ៉េ​ខាងត្បូង​ ​Twice​ ​កញ្ញា​ ​Tzuyu​ ​បាន​បញ្ចប់​ដំណើរ​កម្សាន្ត​ ​និង​ការ​ធ្វើការងារ​សប្បុរស​ធ​ម៍​របស់​ខ្លួន​ ​ជា​លក្ខណៈ​ឯកជន​រួចមក​ ​កញ្ញា​ ​បាន​បង្ហោះ​រូប​ស្អា​តៗ​ជាច្រើន​ ​ដែល​គាត់​បាន​ថត​នៅក្នុង​ខេត្តសៀមរាប​។​ ​កញ្ញា​ ​Tzuyu​ ​ក៏បាន​សរសើរ​ពី​សម្រស់​របស់​ប្រទេស​កម្ពុជា​ ​និង​ប្រាសាទអង្គរវត្ត​ ​ដែល​គាត់​បាន​ទៅ​ទស្សនា​ ​ហើយ​គាត់​ពិតជា​ចូលចិត្ត​ប្រទេស​កម្ពុជា​។​



​មិន​តែប៉ុណ្ណោះ​ ​កញ្ញា​ ​Tzuyu​ ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ ​ដោយ​គាត់​បាន​អំពាវនាវ​ ​និង​ណែនាំ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់​គាត់​ ​ឱ្យមក​ទស្សនា​ ​និង​ធ្វើដំណើរ​កម្សាន្ត​ ​នៅ​ប្រទេស​កម្ពុជា​ ​ប្រសិនបើជា​ពួកគេ​មានឱកាស​ទៀតផង​៕​

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម