Connect with us

ពិតជា​ស្អាត​ណាស់​ ​កញ្ញា​ ​សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​ក្រោយពេល​ដោះ​ដែក​គាប​ធ្មេញ​ចេញ​

ភ្នំពេញ​៖​ ​ប្រិយមិត្ត​ពិតជា​មិនដឹង​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​តារាចម្រៀង​ ​Cover​ ​Song​ ​ដែល​គាត់​ធ្លាប់តែ​ដាក់​ដែក​គាប​ធ្មេញ​។​ ​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ​ ​គឺ​សម្រស់​របស់​គាត់​កាន់តែ​ស្អាត​ជាង​មុន​ថែមទៀត​។​ ​កញ្ញា​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​តារាចម្រៀង​ដែល​មាន​រាង​តូច​ច្រឡឹង​ ​ពេលនេះ​ ​បាន​ប្រែប្រួល​មុខមាត់​ហើយ​ ​មិន​ដូច​ពីមុន​នោះ​ទេ​ ​ប្រុស​ៗ​ឃើញ​ហើយ​ ​ពិតជា​លង់​ស្នេហ៍​ដកចិត្ត​មិន​រួច​ ​ក្រោយពេល​កញ្ញា​ ​បាន​ដោះ​ដែក​គាប​ធ្មេញ​ចេញ​ ​មើលទៅ​ពិតជា​ស្អាត​ណាស់​ ​អម​ដោយ​សម្លៀកបំពាក់​ដ៏​សមរម្យ​ ​សមជា​នារី​ខ្មែរ​ដ៏​ស្រស់​ស្អាត​។​ ​



​កញ្ញា​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ជាតា​រា​ចម្រៀង​ ​Cover​ ​Song​ ​ដែល​ត្រូវ​បាន​ទស្សនិកជន​ទទួលស្គាល់​ថា​ ​គាត់​ពិតជា​មានសម្លេង​ពីរោះ​ ​និង​មាន​ភាព​ល្បីល្បាញ​នៅក្នុង​វិស័យ​សិល្បៈ​ ​ដោយបទ​ចម្រៀង​របស់​គាត់​នី​មួយ​ៗ​ ​អាច​ស្តាប់​បាន​គ្រប់​វ័យ​ ​មិនថា​ចាស់​ ​ឬ​មិត្ត​យុវវ័យ​នោះ​ឡើយ​៕​

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម