Connect with us

កញ្ញា អ៊ុន អាលីហ្សា ត្រៀមខ្លួនចូលរោងការក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ពិតជារំភើបណាស់ជំនួស កញ្ញា អ៊ុន អាលីហ្សា ណាស់ ពេលដែល អនាគតស្វាមីកញ្ញា បានមកកម្ពុជាថត Pre Wedding ដើម្បីត្រៀមខ្លួនសម្រាប់ ថ្ងៃពិសេស ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ ។ តារាសម្តែងដ៏ស្រស់សោភានេះ រង់ចាំថ្ងៃនេះអស់ពេលជាយូរមកហើយ តែពេលនេះ អាលីហ្សា បានសម្រេចដូចបំណងហើយ ដោយអនាគតស្វាមីដ៏ស្រស់ម្នាក់នេះ បានធ្វើតាមការសន្យានឹងរៀបការជាមួយគាត់។

បើតាមការបង្ហើបពីអ្នកជិតស្និទ្ធជាមួយនិងកញ្ញា អាលីហ្សា បានប្រាប់ថា មង្គលការរបស់អ្នកទាំងពីរនឹងមកក្នុងថ្ងៃទី២២ ខែមិថុនា ខាងមុខនេះហើយ។ អ្នកដែលរាប់អានកញ្ញា ព្រមទាំងមិត្តសិល្បៈករជាច្រើន ក៏បានត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសរបស់អ្នកទាំងពីររួចរាល់ផងដែរ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម