យុវតីខ្មែរ ដែលដើររើសសំរាមរហូតបានទៅរៀននៅអូស្ត្រាលី ត្រូវសារព័ត៌មានអន្តរជាតិចាប់អារម្មណ៍
រាជធានីភ្នំពេញ៖ ថ្មីៗនេះ បណ្ដាញសារព័ត៌មានអន្តរជាតិ បានងាកមកចាប់អារម្មណ៍ និងបានចុះផ្សាយពីយុវតីកម្ពុជា ឆ្លងកាត់ប្រវត្តិដ៏លំបាកដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ ដោយពឹងពាក់លើការដើររើសសំរាម រហូតក្លាយជានិស្សិតឆ្នើម ទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី។
សារព័ត៌មាន Nextshark កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានចុះផ្សាយថា កញ្ញា រ៉ុន សុភី យុវតីដែលធ្លាប់ដើររើសសំរាមនៅស្ទឹងមានជ័យ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ត្រូវបានអង្គការ Cambodia Children’s Fund (CCF) ជួយឱ្យរូបនាងទទួលបានអាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យនៅទីក្រុង Melbourne ដែលបានបញ្ចប់ការសិក្សាកាលពីខែមុន។ ប្រភពបន្តថា រឿងរ៉ាវរបស់ សុភី បានទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដែលបានជូបពរឱ្យគាត់ទទួលបានជោគជ័យក្នុងជីវិត នៅថ្ងៃអនាគត៕
ប្រភព៖ Next Shark
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍