Connect with us

ធារី​ ​ចន្ថា​ប៊ី​ន​ ​រកបាន​គ្រាប់​ដំបូង​របស់​ខ្លួន​ ​ក្រោយ​លេង​នៅ​ក្លិប​ម៉ាឡេស៊ី​ជិត២ឆ្នាំ​

​ម៉ាឡេស៊ី​៖​ ​ខ្សែបម្រើ​ឆ្នើម​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​បាន​ទាត់​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​ខ្លួន​ ​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី​ ​ឱ្យ​ក្លិប​បាល់ទាត់​ ​Terengganu​ ​កាលពីយប់មិញ​។​ ​នេះ​ ​គឺជា​គ្រាប់​បាល់​ទីមួយ​របស់​គេ​ ​បន្ទាប់ពី​ផ្លាស់​ទៅ​ប្រក​ព​អាជីព​នៅ​ម៉ាឡេស៊ី​ ​កាលពី​ឆ្នាំ២០១៧​។​

​ទោះជាយ៉ាងណា​ ​គ្រាប់​បាល់​របស់​ ​ធារី​ ​មិន​អាច​ជួយ​ឱ្យ​ក្រុម​របស់​គេ​ ​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ ​Perak​ ​បាន​ឡើយ​ ​បន្ទាប់ពី​ចប់៩០នាទី​ ​ក្រុម​ម្ចាស់ផ្ទះ​យកឈ្នះ​ ​៣​-​១​។​

​កីឡាករ​ដែល​បាន​ផ្ទេរ​ពី​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​នដ​ដែល​ ​បាន​ទាត់​បញ្ចូល​ទី​ដោយ​បាល់​ហ្វ្​រី​ឃី​ក​ ​បាន​យ៉ាង​ល្អ​ ​បន្ទាប់ពី​ត្រូវ​បាន​គេ​នាំមុខ​ ​៣​ ​គ្រាប់​។​

​សូមជម្រាប​ថា​ ​Terengganu​ ​កំពុង​ស្ថិតនៅ​លេខ៧​ ​ក្នុង​តារាង​លី​គ​កំពូល​ម៉ាឡេស៊ី​ ​គិត​ត្រឹម​សប្ដាហ៍​ចុងក្រោយ​ទី១៧​ ​ដោយមាន​ ​២១ពិន្ទុ​។​

ទស្សនាវីដេអូការទាត់បាល់ហ្វ្រីឃីករបស់ ធារី ចន្ថាប៊ីន៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម