ចង់អភិវឌ្ឍខ្លួនជាអ្នកដឹកនាំ អាចដាក់ពាក្យទៅជប៉ុន តាមរយៈកម្មវិធីនេះ
ភ្នំពេញ៖ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ប្រកាសពីការផ្ដល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់និស្សិតកម្ពុជា ដោយវេទិកា LATSS ដើម្បីទទួលបានការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន ផ្នែកអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។
វេទិកានេះ នឹងធ្វើឡើងចំនួនពីរលើក ចាប់ពីខែ ឧសភា ដល់ កក្កដា ឆ្នាំ២០២០ (ចំនួន ៤៤ថ្ងៃ) និង ចាប់ពីខែ កញ្ញា ដល់ ខែវិច្ឆិកា ឆ្នាំ២០២០ (ចំនួន ៤៤ថ្ងៃ)។ កាលពីបរិច្ឆេទឈប់ទទួលពាក្យ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
សូមជម្រាបថា អាហារូបករណ៍នេះ នឹងផ្ដល់ជូននិស្សិតនៅក្នុងបណ្ដាប្រទេសអាស៊ី។ ដើម្បីទាញយកឯកសារសម្រាប់បំពេញពាក្យ សូមចូលទៅកាន់ Link នេះ (http://www.cjcc.edu.kh/site/index.php/en/upcoming-events/427-iatss-forum-2020-applications )៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍