លោក សុគន្ធ ថេរ៉ាយុ ចាកចេញពីសិល្បៈមួយរយៈដោយសារតែជំនួញផ្ទាល់ខ្លួន
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម “ថោន” លោក សុគន្ធ ថេរ៉ាយុ ដែលជាម្ចាស់ភាពហ៊ុនរបស់ក្លិបកម្សាន្ត QK ដែលបានសហការជាមួយអ្នកដឹកនាំសម្ដែងវ័យក្មេងគឺ លោក Rith Omega ដែលបានសម្ពោធកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានបញ្ជាក់ប្រាប់ថា “លោកបានសម្រេចចិត្តច្បាស់ហើយថា លោកនឹងដកខ្លួនចេញពីវិស័យសិល្បៈ ក្នុងអាជជីពជាតារាចម្រៀង មួយរយៈពេលសិន ប៉ុន្តែលោកអាចឡើងឆាកតន្ត្រីបានម្តងម្កាល ពីព្រោះលោកជាប់រវល់មើលការខុសត្រូវលើក្លឹប QK ដោយសារលោកក៏ជាម្ចាស់ភាគហ៊ុនក្នុងនោះដែរ។
ការបញ្ជាក់របស់លោក លោក សុគន្ធ ថេរ៉ាយុ មិនមែនថា លោកមិនវិលមកវិថីសិល្បៈវិញនោះទេ តែមួយរយៈនេះគឺលោកជាប់រវល់ខ្លាំង ដកឃ្លាមិនបាននោះឡើយ ជាមួយនិងក្លិបរបស់លោក។
លោក សុគន្ធ ថេរ៉ាយុ ក៏បានព្រមព្រៀងជាមួយផលិតកម្មថោន ក្នុងការផ្អាកការច្រៀងជាបណ្តោះអាសន្នរួចរាល់ហើយ បើក្លិបរបស់លោក ដំណើរការបានល្អ និងមានភ្ញៀវកាន់តែច្រើន លោកនឹងទទួលថតច្រៀងដូចដើមជាថ្មី។ លោក សុគន្ធ ថេរ៉ាយុ បានបង្ហើបបន្ថែមថា ក្លិបរបស់លោក ជាមួយ លោក Rith គឺចំណាយអស់ថវិការជិត២០ម៉ឺនដុល្លារ ដោយសារតែលោកយល់ឃើញថា ការបើកក្លិបនេះ នឹងធ្វើឱ្យលោកជោគជ័យ ពីព្រោះលោក មានយុទ្ធសាស្ត្រជាច្រើន ដែលបានគ្រោងទុករួចជាស្រេច៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍