ថៃ៖ មនុស្សចាស់ ងាយត្រូវគេឆបោក នៅលើបណ្ដាញសង្គម
ថៃ៖ វិទ្យាស្ថានស្រាវជ្រាវអក្សរសាស្ត្រ និងវប្បធម៌អាស៊ី នៃសាកលវិទ្យាល័យ Mahidol នៅប្រទេសថៃ បានរកឃើញថា មនុស្សវ័យចំណាស់ភាគច្រើន ត្រូវបានគេឆបោក បានយ៉ាងងាយ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ដោយសារពួកគាត់ ខ្វះជំនាញក្នុងការវែកញែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ជាពិសេស ការមិនយកចិត្តទុកដាក់អានឱ្យចប់ រួចចុចស៊ែរ (share) ។
វិទ្យាស្ថានដដែល បានធ្វើការសិក្សាលើមនុស្សវ័យចំណាស់ជាង ២៤០នាក់ មកពីរាជធានី ខេត្ត ចំនួន ៥ រួមមាន បាងកក ផងដែរ។ ការឆបោកមានដូចជា ការផ្សព្វផ្សាយថ្នាំពេទ្យខុសច្បាប់ និងព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ។ មិនតែប៉ុណ្ណោះ ពួកគាត់ ងាយនឹងត្រូវបោកប្រាសខាងនយោបាយផងដែរ។
ជាការឆ្លើយតបនឹងបញ្ហានេះ នៅកោះតៃវ៉ាន់ ក្រសួងឌីថីថល បានដាក់ចេញវិធានការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយបានសហការជាមួយដៃគូនានា ដើម្បីត្រួតពិនិត្យព័ត៌មាន ជៀសវាងបង្កការភាន់ច្រឡំដល់សាធារណមតិ៕
ប្រភព៖ Khaosod
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍