ប្រេស៊ីល រងព្យុះរិះគន់ ក្រោយប្រកួតបានត្រឹម ០-០ ជាមួយវេណេហ្ស៊ុយអេឡា នៅ Copa America
ប្រស៊ីល៖ ប្រេស៊ីល មិនត្រូវបានផ្ដល់គ្រាប់បាល់ ២គ្រាប់ បន្ទាប់ពីពិនិត្យមើល VAR ខណៈដែលក្រុមម្ចាស់ផ្ទះ រងការរិះគន់ ក្រោយប៉ះក្រុមវេណេហ្ស៊ុយអេឡា ក្នុងលទ្ធផលស្មើ ០-០ នៅ Copa America។ ការរិះគន់ និងស្រែកចំអក ត្រូវបានគេឮនៅឯ Arena Fonte Nova – ដូចពេលនៅក្នុងទីក្រុងសៅប៉ូឡូកាលពីសប្តាហ៍មុន បន្ទាប់ពីការប្រកួត មិនអាចរកគ្រាប់បាល់របស់ប្រេស៊ីលនៅក្នុងទីក្រុង Salvador កាលពីថ្ងៃអង្គារ។
គ្រាប់បាល់របស់កីឡាករ Roberto Firmino ត្រូវបានច្រានចោលនៅក្នុងតង់ទី១ ខណៈដែលការខិតខំប្រឹងប្រែងរបស់ Gabriel Jesus និងគ្រាប់បាល់ចុងក្រោយរបស់កីឡាករ Philippe Coutinho ត្រូវបានចាត់ទុកថា ជាកំហុសឆ្គង ក្រោយពីអាជ្ញាកណ្ដាលទៅពិនិត្យមើល VAR។ លទ្ធផលនេះបានធ្វើការប្រកួតជម្រុះក្នុងពូលមានភាពតឹងតែង ដោយក្រុមម្ចាស់ផ្ទះប្រេស៊ីល , ប្រទេសប៉េរូ និងវេណេហ្ស៊ុយអេឡា កំពុងតែប្រកួតគ្នាសម្រាប់ការប្រកួតចុងក្រោយ ដើម្បីរកកៅអី ១៦ក្រុងចុងក្រោយ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍