Connect with us

Jose Mourinho នឹងវិលត្រលប់មកកាន់តំណែងជាគ្រូបង្វឹកវិញ តែមិនមែនដឹកនាំក្លិបនោះទេ

បរទេស៖ លោក Jose Mourinho បានបង្ហើបឱ្យដឹងថា លោក នឹងវិលត្រឡប់មកកាន់តំណែងជាគ្រូបង្វឹកវិញ តែមិនមែនដឹកនាំក្លិបនោះទេ គឺចង់ប្រឡូកក្នុងឆាកអន្តរជាតិ ដោយដឹកនាំក្រុមជម្រើសជាតិវិញ។ លោក Mourinho មិនទាន់ទទួលបានតួនាទីថ្មីនៅឡើយ ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពី Manchester United កាលពីខែធ្នូឆ្នាំទៅ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានក្លិបជាច្រើនទាក់ទង ប៉ុន្តែលោកបាននិយាយថា លោក ចង់ដឹកនាំក្រុមជម្រើសជាតិវិញ។

លោកបានប្រាប់សារព័ត៌មាន Eleven Sports ថា៖ “ខ្ញុំចង់ប្រកួតប្រជែងក្នុងការប្រកួតថ្មី។ ខ្ញុំគិតពីការប្រកួត World Cup និងពានរង្វាន់អឺរ៉ុប។ សម្រាប់រយៈពេលដ៏យូរ ខ្ញុំមានបំណងចង់សាកល្បងបែបផ្សងព្រេងមួយ តែឥឡូវនេះ ខ្ញុំមើលឃើញខ្លួនឯងច្រើនជាមួយក្រុមជម្រើសជាតិជាជាងជាមួយក្លិបថ្មី”។

អ្នកចាត់ការរហស្សនាម Special One ធ្លាប់ទទួលខុសត្រូវនៅទឹកដី Old Trafford ជាមួយក្លិប Manchester United អស់រយៈពេល ២ឆ្នាំកន្លះ ដោយជួយឱ្យពួកគេ ឈ្នះពានរង្វាន់ Europa League, EFL Cup និង Community Shield ហើយគាត់ ធ្លាប់ឈ្នះពានរង្វាន់ Champions League ពីរដងផងដែរ បន្ទាប់ពីទទួលបានភាពជោគជ័យជាមួយនិងក្លិប Porto និង Inter Milan ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម