Connect with us

កញ្ញា រ៉ាប៊ី ឆក់យកបេះដូងមិត្តយុវវ័យ ក្រោយពេលចេញបទថ្មី ! (មានចម្រៀង)

ភ្នំពេញ៖ តារាចម្រៀងដែលចូលចិត្តភាពសិចស៊ី និងស្លៀកពាក់ប្លែកៗ កញ្ញា រ៉ាប៊ី កំពុងធ្វើឱ្យមិត្តយុវវ័យលង់នឹងបទចម្រៀងរបស់គាត់ បន្ទាប់ពីកញ្ញា បានចេញបទថ្មី កក្រើកពេញស្រទាប់បេះដូងមិត្តៗយុវវ័យ។ ម្ចាស់បទ “ខោរហែក” កញ្ញា រ៉ាប៊ី បានចេញបទចម្រៀងថ្មីមួយបទក្នុងឆ្នាំ២០១៩ ដែលមានចំណងជើងថា “តើមានទេមនុស្សច្បាស់លាស់នឹងខ្ញុំ” ។ បទនេះហើយ គឺជាសាច់រឿងដែលមិត្តយុវវ័យជាច្រើនតែងតែជួបប្រទះ នៅក្នុងឆាកជីវិតមនុស្សម្នាក់ដែលមានស្នេហា ហើយតែងតែប្រាថ្នាចង់បានស្នេហាពិត។

កញ រ៉ាប៊ី បាននិយាយប្រាប់មិត្ត ថា៖ “អរគុណសម្រាប់ការគាំទ្របទចម្រៀងមួយនេះ “តើមានទេមនុស្សច្បាស់លាស់នឹងខ្ញុំ” បងប្អូនដែលធ្លាប់មានបញ្ហាដូចបទមួយនេះធ្លាប់ Post Status ពីមុនមកអាច Screen Shot ផ្ញើមក នាងខ្ញុំនឹងដាក់បញ្ចូលក្នុងMVថ្មីមួយបទនេះ”។ ក្រោយចេញបទចម្រៀងមួយបទនេះ កញ្ញា រ៉ាប៊ី គឺទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តៗយុវវ័យ ដោយសារបទនេះ ស៊ីនឹងសាច់រឿងរបស់យុវវ័យសម័យនេះ៕

សូមទស្សនាវីដេអូចម្រៀង៖

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម