កុំចេះតែហ៊ានបំពានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រយ័ត្នគាត់មិនទុកមុខឱ្យ!
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ប្រធានសមាគមសិល្បៈ និងជាតារាសម្តែងដ៏មានទេពកោសល្យអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ញើសារទៅកាន់អ្នកដែលតែងតែបំពានលើរូបគាត់។ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារដ៏វែងអន្លាយមួយដែលខ្លួន បានព្រមានថា ខ្លួននឹងមិនទុកមុខឱ្យអ្នកណា ដែលបានបំពានមកលើខ្លួននោះឡើយ។ សារនេះប្រហែលជាអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះដោយសារតែមួយរយៈចុងក្រោយនេះ គាត់តែងតែមានការប៉ះពាល់ពាក្យសម្តីជាមួយអ្នកប្រើប្រាស់បណ្តាញសង្គម តាមរយៈការរិះគន់ ឬ បញ្ចេញមតិនានា។ ប្រធានសមាគមសិល្បៈ ក៏បានបន្តទៀតថា រូបគាត់ឈប់សម្តែងយូរហើយ ដោយគាត់មិនខ្វល់រឿងចង់បានភាពល្បីល្បាញ និងចង់បានការគាំទ្រពីមហាជនទៀតទេ ប៉ុន្តែគាត់យកជីវិតជាតារារបស់គាត់ពីមុន ដើរធ្វើការងារបម្រើសង្គម ជួយសង្គម តាមលទ្ធភាព និងតាមជំនាញរបស់គាត់។ ជាចុងក្រោយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហាញពីអារម្មណ៍ពិតថា ទោះបីគាត់ជាតារាក៏ដោយ ក៏គាត់មានបេះដូង មានសតិ មានការយល់ដឹង មានការបកស្រាយ និង មានសិទ្ធតបត នូវអ្វីដែលជាការយល់ច្រឡំ បំពាន ពីសំណាក់មហាជនដែរ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍