មិនចង់ឱ្យគេគំរាម តារាស្រីរូបនេះ សុខចិត្តបង្ហោះរូបអាក្រាតរបស់ខ្លួនដោយខ្លួនឯង
សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ តារាសម្តែង Disney របស់សហរដ្ឋអាមេរិកដ៏មានប្រជាប្រិយភាព កញ្ញា Bella Thorne បានបង្ហោះរូបអាក្រាតរបស់ខ្លួន ដោយខ្លួនឯងដែលបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មូលហេតុដែលធ្វើឱ្យកញ្ញា Bella Thorne សម្រេចចិត្តបង្ហោះរូបអាក្រាតដោយខ្លួនឯង ក៏ដោយសារតែមានគេបានចូលទៅលួចព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ ដោយបានគំរាម និងជំរិតគាត់ ជាថ្នូរនឹងការមិនបង្ហោះរូបអាក្រាតរបស់នាង។
យ៉ាងណាមិញកញ្ញា Bella មិនបណ្តោយឱ្យគេគំរាមខ្លួនបាននោះទេ ដោយ Bella បានសម្រេចចិត្តបង្ហោះរូបអាក្រាតរបស់ខ្លួនដោយខ្លួនឯងផ្ទាល់តែម្តង និងបានសរសេរថា “I took my power back” ដែលមានន័យថា “ខ្ញុំបានយកសិទ្ធិ និងអំណាចរបស់ខ្ញុំមកវិញ” និងបានរៀបរាប់ថា ខ្លួនបានថតរូបទាំងនេះសម្រាប់មនុស្សម្នាក់ដែលពិសេសចំពោះនាង។ ប្រិយមិត្តរបស់កញ្ញា Bella ជាច្រើនបានសរសើរ និងបានលើកទឹកចិត្តដល់កញ្ញា Bella ដែលគាត់ បានសម្រេចចិត្តធ្វើយ៉ាងដូច្នេះ។ សម្រាប់រូបអាក្រាតរបស់កញ្ញា Bella សុំមិនបង្ហាញទៅកាន់ទស្សនិកជន ក្នុងគោលបំណងរក្សាតម្លៃរបស់ស្រ្តី និងកិត្តិយសរបស់កញ្ញា Bella ផ្ទាល់៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍