Connect with us

វិធីរកកាមេរ៉ា ដែលបង្កប់ក្នុងបន្ទប់ដេក សណ្ឋាគារ (មានវីដេអូ)

ចិន៖ ការលួចដាក់កាមេរ៉ាក្នុងបន្ទប់សណ្ឋគារ ជារឿងដ៏គួរឱ្យបារម្ភសម្រាប់អ្នកចូលសម្រាក ដោយពេលថ្មីៗនេះ សារព័ត៌មាន CCTV របស់ប្រទេសចិន បានបញ្ចេញវិធីសាស្ត្រដើម្បីស្វែងរកកម្លែងលាក់កាមេរ៉ា បង្កប់ក្នុងបន្ទប់គេង សណ្ឋាគារនានា ដែលគេធ្លាប់រកឃើញ។

ទីតាំងដែលត្រូវមានការប្រុងប្រយ័ត្ន មានដូចតទៅ៖

  1. ប្រើប្រាស់ពិល ឆ្លុះកន្លែងដែលមានប្រហោង ឬចន្លោះ នៅក្នុងបន្ទប់ រួមទាំង បំពង់បឺតខ្យល់ រន្ធដោតអគ្គិសនី និង ដបសាប៊ូក្នុងបន្ទប់ទឹកជាដើម។ គេរកឃើញទ្រនាប់ពិសេសម្យ៉ាងលើកាមេរ៉ាដែលបង្កប់ តែនៅពេលមានពន្លឺបាញ់ចំកែវឡែនស៍កាមេរ៉ា វានឹងបញ្ចេញពណ៌បៃតង ឬខៀវ។
  2. ប្រើប្រាស់កាមេរ៉ាក្នុងទូរសព្ទ ដើម្បីស្កេនរកចំណុចពន្លឺ បន្ទាប់ពីបិទភ្លើងក្នុងបន្ទប់ និងបិទវាំងននទាំងអស់ក្នុងបន្ទប់។ ប្រសិនបើមានចំណុចពន្លឺ ក្នុងអេក្រង់ទូរសព្ទ នោះវាជាកាមេរ៉ាដែលបង្កប់ហើយ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម