Connect with us

PSG ទាមទារ Casemiro ពី Real Madrid បើក្រុមយក្សអេស៉្បាញចង់បាន Neymar

បារាំង៖ ក្លិប Paris Saint-Germain ទាមទារ Casemiro ក្នុងកិច្ចសន្យាណាមួយជាមួយ Real Madrid សម្រាប់ក្នុងការដោះដូរកីឡាករ Neymar។ PSG បានដាក់លក់ Neymar នៅលើទីផ្សារ ហើយពួកគេនឹងមិនទទួលយកការផ្តល់ជូនតម្លៃតិចជាង ២២០លានអឺរ៉ូនោះទេ ប៉ុន្តែវា អាចជាវិធីមួយផ្សេងទៀត ដើម្បីកាត់បន្ថយតម្លៃដោះដូរ ជាពិសេសសម្រាប់ក្រុម Real Madrid ។

កីឡាករសំខាន់នោះគឺ Casemiro ដែលជាខ្សែបម្រើម្នាក់ ដែលត្រូវបានអ្នកគាំនៅទីក្រុងប៉ារីស បានមើលឃើញថា ជាការជំនួសតំណែងដ៏ល្អរបស់ Thiago Motta ដែលក្រុមម្ចាស់ជើងឯកបារាំង កំពុងព្យាយាមស្វែងរក។ ដោយឡែក ក្រុមនៅអេស្ប៉ាញតែងតែថា Casemiro មិនលក់នោះទេ បើទោះជាតួនាទីរបស់គាត់ មិនសូវមានសារសំខាន់នៅក្រោមអ្នកចាត់ការទូទៅ Zidane ក៏ដោយ ហើយវត្តមានរបស់ Pogba ដែលទំនងមកកាន់ Real Madrid អាចនឹងប៉ះពាល់ដល់តួនាទីកាន់តែខ្លាំង៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម