Connect with us

កញ្ញា មាន សូនីតា បានបង្ហាញសម្លៀកបំពាក់ដ៏ស្រស់ស្អាត ច្នៃពីក្រមាខ្មែរ

ភ្នំពេញ៖ តារាសម្តែងម្នាក់ដែលតែងតែលើកស្ទួយនូវវប្បធម៌ខ្មែរ ទោះជាគាត់ទៅដល់ទីណាក៏ដោយ គឺតែងតែបង្ហាញនូវអ្វីដែលទាក់ទងនឹងក្រមា ក៏ដូចជាការច្នៃម៉ូដសម្លៀកបំពាក់ក្រមាជាដើម។ កញ្ញា មាន សូនីតា ថ្មីៗនេះបានបញ្ចេញនៅសម្លៀកបំពាក់ក្រមា ដែលច្នៃម៉ូដដោយ “ផ្ទះស្រឡាញ់” នៅក្នុងនោះមានក្រមាខ្មែរជាច្រើន បានយកមកធ្វើជាសម្លៀកបំពាក់បែបយុវវ័យ មើលទៅពិតជាស្រស់ស្អាតណាស់។

តារាសម្តែងដែលមានប្រជាប្រិយ កញ្ញា មាន សូនីតា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវប្បធម៌ខ្មែរ ទាំងនេះ គ្រាន់តែជាចំណុចាប់ផ្តើម ហើយនិងមានជាបន្តបន្ទាប់ទៀត។ ពិតជាមិនធម្មតាមែនដែលកូនខ្មែរ មានទេពកោសល្យក្នុងការច្នៃម៉ូដសម្លៀកបំពាក់ខ្មែរ ដែលធ្វើពីក្រមា ឃើញហើយគួរឱ្យស្រឡាញ់។ កញ្ញា មាន សូនីតា បាននិយាយថា សូមឱ្យពុកម៉ែបងប្អូន ជាពិសេសមិត្តយុវវ័យ ចូលរួមគាំទ្រសម្លៀកបំពាក់ក្រមាខ្មែរផង ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម