Connect with us

ស្ត្រីជនជាតិចិនម្នាក់ ត្រូវចាប់ខ្លួននៅ Florida ពីបទរំខានសត្វអណ្តើកនៅឆ្នេរ Miami

កាណាដា៖ ស្រ្តីជនជាតិចិនម្នាក់ ត្រូវចាប់ខ្លួននៅឆ្នេរ Miami ប្រទេសកាណាដា ក្រោយប្រទះឃើញនាង យកឈើ និង ជើងទៅប៉ះពាល់រំខានសំបុកអណ្តើកសមុទ្រ ដែលគេបានដាក់ខ្សែពណ៌លឿងហ៊ុមព័ទ្ធហាមឃាត់ ជាមួយនិងអក្សរ “ហាមរំខាន” ដើម្បីដាស់តឿនអ្នកទេសចរមិនឱ្យចូលទៅជិត

ស្រ្តីជនជាតិចិនវ័យ៤១ឆ្នាំម្នាក់ ដែលមានឈ្មោះ Lu Yaquan ហាក់មិនបានចាប់អារម្មណ៍បម្រាមនោះឡើយ។ ប្រសិនបើមានការផ្តន្ទាទោស នាងនឹងត្រូវប្រឈមមុខជាប់គុករយៈពេល ៥ឆ្នាំពីបទរំខានសត្វអណ្តើកសមុទ្រ និង ស៊ុតរបស់វា តែសំណាងល្អដែលស៊ុតអណ្តើកទាំងនោះ មិនមានការខូចខាត។

យោងតាមសម្ដីប៉ូលីសរក្សាសណ្តាប់ធ្នាប់នៅឆ្នេរ Miami បានឱ្យដឹងថា កូនអណ្តើកសមុទ្រ ងាយនឹងងាប់ ប្រសិនមិនមានការយកចិត្តទុកដាក់ពីមនុស្ស ព្រោះប្រហែល១ក្នុងចំណោម១០០០ក្បាលប៉ុណ្ណោះ ដែលអណ្តើកសមុទ្រអាចរស់បានដល់ធំ៕

ប្រភព៖ Shangaiist

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម