តុលាការសម្រេចឱ្យ “ចំប៉ីខ្មៅ” ជាប់គុក២ឆ្នាំ អនុវត្តតែ១ឆ្នាំ និងពិន័យជាប្រាក់៣លានរៀល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចសាលក្រម ផ្ដន្ទាទោស “ចំប៉ីខ្មៅ” ឈ្មោះពិត យិន ហេងហៅ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ អនុវត្តតែ១ឆ្នាំ និងពិន័យជាប្រាក់ ៣លានរៀល ករណីប្រមាថជាតិសាសន៍ខ្មែរ។
សូមរំឭកថា “ចំប៉ីខ្មៅ” ដែលជាភេទទីបី ត្រូវបានឃាត់ខ្លួន នៅខណ្ឌដូនពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីបង្ហោះលើហ្វេសប៊ុក ដោយជេរប្រមាថប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបង្កកំហឹងពីសំណាក់ប្រជាពលរដ្ឋ។
តាមការសារភាព “ចំប៉ីខ្មៅ” បានប្រាប់ពីមូលហេតុដែលធ្វើឱ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិក ៣នាក់ ជិះម៉ូតូមកខោកក្បាលខ្លួន ចំនួន ៣ដង ដោយមិនដឹងពីមូលហេតុ។ ដោយមានការឈឺចាប់យ៉ាងខ្លាំង “ចំប៉ីខ្មៅ” ក៏បង្ហោះវីដេអូជេរប្រមាថប្រជាពលរដ្ឋខ្មែរ តែម្ដង៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍