Connect with us

រថយន្តក្រុងបានដាក់ឱ្យដំណើរការ៥ឆ្នាំ តែអ្នកធ្វើដំណើរប្រចាំថ្ងៃមានត្រឹមតែ៣ម៉ឺននាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ( City Bus ) បានរៀបចំពិធីសម្ពោធស្ថានីយ៍ចំណតរថយន្ដក្រុង ( Bus Depot ) អគារទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ និងពិធីប្រគល់-ទទួលរថយន្តក្រុងចំនួន៨០គ្រឿង និងបរិក្ខាបច្ចេកទេសដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនJICA ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោក អៀម សុខឃីមបានឱ្យដឹងថា ក្រោយពីដាក់ដំណើរការដំបូងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ រដ្ឋករបានរៀបចំសម្រួលខ្សែរថយន្តពី ៣ ខ្សែរហូតទៅដល់ ១៣ ខ្សែនាពេលបច្ចុប្បន្នដែលបានប្រើប្រាស់រថយន្តចំនួន២៣៥គ្រឿងជាជំនួយពីកូរ៉េ ក៏ដូចជា ចិន និង ជប៉ុន ដែលចំនួនអ្នកដំណើរជាមធ្យមមានប្រមាណជា២៦០០០ ទៅ ៣០០០០នាក់ក្នុងមួយថ្ងៃ ដោយសារតែក្នុងរថយន្តមានផាសុខភាពល្អ និង មានភាពងាយស្រួល ប៉ុន្តែអ្វីដែលចោទជាបញ្ហាគឺ ចំណតមានចំនួនតិចតួច និង រយៈចម្ងាយឆ្ងាយពីគ្នាដែលជាហេតុផ្តល់ផលប៉ះពាល់ដល់អ្នកដំណើរនៅរាជធានីភ្នំពេញ ម៉្យាងទៀតបញ្ហាកកស្ទះចរាចរណ៍ និង ការចតដែលមិនមានសណ្តាប់ធ្នាប់របស់តុកតុក ក៏ដូចជាឡាន ម៉ូតូមួយចំនួនបានធ្វើឱ្យមានការយឺតយ៉ាវទៅលើសេវាកម្មដឹកអ្នកដំណើរ។ គួរបញ្ជាក់ផងដែរថា រថយន្តទាំងអស់ដែលដាក់ដំណើរការសព្វថ្ងៃជាជំនួយរបស់កូរ៉េចំនួន៥៧គ្រឿង រដ្ឋាភិបាលចិនចំនួន ៩៨ គ្រឿង និង ជប៉ុនចំនួន ៨០ គ្រឿង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម