Connect with us

សមត្ថកិច្ចបង្ក្រាបទីតាំងធ្វើឡេខុសច្បាប់ ដែលអាចប៉ះពាល់សុខភាព

ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន សហការជាមួយមន្ដ្រីក្រសួងសុខាភិបាល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប ទីតាំងក្រុមហ៊ុនហុងថន ខសបេធីក ឯ ក ដែលផលិតឡេគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត។

ផលិតផលសរុបដែលត្រូវបានរឹបអូស មានចំនួន ២៥មុខ ស្មើ ១២,០៦១គីឡូក្រាម ឧបករណ៍ផលិត ១២គ្រឿង វត្ថុធាតុដើម ១១៥ធុង នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមជម្រាបថា ការប្រើប្រាស់ផលិតផលឡេគ្មានច្បាប់អនុញ្ញាតនេះ អាចប៉ះបាល់ដល់សុខភាព និងអាចគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ថែមទៀតផង៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម