Connect with us

តើនរណាជាឃាតកក្នុងករណី សម្លាប់ទាំងម្តាយទាំងកូន

ភ្នំពេញ៖ កាន់តែសាហាវឡើង សម្លាប់មនុស្សដោយមិនខ្លាចអ្វីសោះឡើយ ប៉ុន្តែក្រុមស៊ើបអង្កេតក៏មិនទុកឱ្យជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ។ នាសប្តាហ៍នេះកាន់តែជក់ចិត្ត ដិតអារម្មណ៍ជាមួយរឿង “ឧក្រិដ្ឋជន” របស់ស្ថានីយទូរទស្សន៍ CTN និង MYTV ជារឿងមួយដែលពោរពេញទៅដោយការស៊ើបអង្កេតករណីឃាតកម្មអត់ឈប់ឈរជាមួយនឹងករណីជាច្រើនផ្សេងទៀត។

សប្តាហ៍នេះវិញ ករណីមួយទៀតបានផ្ទុះឡើង ទៅលេីក្រុមគ្រួសារមួយ ដែលជនល្មើស បានរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ(១១ឆ្នាំ) ហើយឈានរហូតទៅដល់ករណីដ៏ធំមួយទៀតផ្សេង ដោយសម្លាប់ទាំងម្តាយទាំងកូនតែម្តង ជាហេតុធ្វើឱ្យក្រុមស៊ើបអង្កេត CIT ពិបាកស្វែងរកថា តើនរណាជាឃាតក?

រឿង “ឧក្រិដ្ឋជន” ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ យប់ និង ទូរទស្សន៍ MYTV វេលាម៉ោង ២រសៀល៕

វីដេអូ៖

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម