Connect with us

ម្ចាស់បទល្បី ប៊ិះស៊យ ធ្លាក់ខ្លួនខ្លាំងមិននឹកស្មានដល់!

ភ្នំពេញ៖ ប្រិយមិត្តរបស់ MyTV PLUS មួយចំនួនធំប្រាកដជាបានស្គាល់ហើយបទ ប៊ិះស៊យ ដែលជាបទដ៏ពេញនិយមកាលពីជំនាន់ឆ្នាំ២០០០ជាង។ យ៉ាងណាមិញ ទស្សនិកជនខ្លះប្រហែលជាមិនបានស្គាល់ ឬ ភ្លេចមុខរបស់ម្ចាស់បទចម្រៀងមួយបទនេះបាត់ទៅហើយដោយសារតែម្ចាស់បទបានបាត់មុខពីវិស័យសិល្បយូរ។ តាមពិតបទ ប៊ិះស៊យ ជាបទរបស់តារាចម្រៀង បូ វិចិត្រ ដែលគាត់ធ្លាប់នៅផលិតកម្មជាមួយតារាល្បីៗនាពេលបច្ចុប្បន្នដូចជា អ្នកនាងឱក សុគន្ធកញ្ញា និង អ្នកនាង យក់ ឋិតរដ្ឋាជាដើម។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះគណនី Facebook មួយដែលមានឈ្មោះថា Jenny Chamroeun បានបង្ហោះពីសភាពរបស់តារាចម្រៀង បូ វិចិត្រ នាពេលបច្ចុប្បន្នដែលមើលទៅមានសភាពលំបាកមែនទែន ដោយលោកត្រូវបានគេឱ្យដឹងថា គាត់ធ្វើការអាយ៊ែរឡានឱ្យគេនៅក្បែរក្លិបកម្សាន្ត ៥៥។ គាត់ក៏សំនូមពរផងដែរប្រសិនបើមានសប្បុរសជនចង់ជួយរូបគាត់ អាចទៅរកគាត់បាននៅម្តុំនោះព្រោះគាត់គ្មានទូរសព្ទ័នោះទេ៕

វីដេអូ៖

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម