ដួង ម៉ានិច មានស្នេហាខុសជំនាន់ជាមួយប្រុសក្មេងម្ចាស់បទ “គ្រាស្នេហ៍”
ភ្នំពេញ៖ តារាសម្តែងដែលសម្បុរស្រអែម មានមន្តស្នេហ៍ កញ្ញា ដួង ម៉ានិច បានបង្ហាញមុខប្រុសស្នេហ៍ដែលមានវ័យក្មេងជាងកញ្ញារហូតដល់ជិត១០ឆ្នាំ នេះជាលើកដំបូងរបស់ ដួង ម៉ានិច ដែលបានបណ្តើរគ្នានៅក្នុងដំណើរកម្សាន្តរួមគ្នាហើយបង្ហោះបង្អួត មួយកន្លែងនៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនជាច្រើននាក់កំពុងឈរមើលយ៉ាងព្រោងព្រៀតទៅលើគូរស្នេហ៍ខុសជំនាន់មួយនេះ។
កញ្ញា ដួង ម៉ានិច ជាតារាសម្តែងមួយក៏ទទួលបានប្រជាប្រិយភាពខ្លាំងណាស់ដែរ តែថាហេតុផលអ្វីទើបធ្វើឱ្យដួង ម៉ានិច មានស្នេហាខុសជំនាន់បែបនេះ។ កញ្ញា ដួង ម៉ានិច ក៏ធ្លាប់និយាយ និងបង្ហោះរូបនៅក្នុងសង្គមហ្វេសប៊ុកផ្ទាល់ដោយនិយាយថា “ម្តងណាក៏ឯកា” ស្រាប់តែពេលនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់នេះបង្ហាញមុខប្រុសស្នេហ៍ ដ៏ក្មេងស្រស់សង្ហា ហើយជាតារាចម្រៀង Original Songបទ “គ្រាស្នេហ៍” លោក ថៃ អតិជាតិបុត្រ។
ដួង ម៉ានិច ស្រាប់តែពោលពាក្យសម្តីផ្អែមល្ហែម លោងលោមស្នេហា ជាមួយប្រុសស្អាត ទាំងការកាន់ដៃគ្នាបណ្តើរដោយឥតខ្វល់អ្នកដ៏ទៃ ជាមួយដំណើរកម្សាន្តបែបផ្អែមល្ហែម មានទាំងការជិះឧបករណ៍កម្សាន្ត ការលេងកីឡា ជាពិសេសការទទួលទានអាហារបែបគូស្នេហ៍រ៉ូមែនទិក ជាមួយគ្នាថែមទៀត។ ពិតជាសរសើរ កញ្ញា ដួង ម៉ានិច មែនដែលរូបគាត់ស្ម័គ្រចិត្តយកស្នេហាទាំងខុសជំនាន់បែបនេះឡើយ ប៉ុន្តែមើលទៅទំនងជាការថត MV ថ្មីទេដឹងទើបបានកញ្ញា ដួងម៉ានិចផុសរូបជាលក្ខណៈលេងសើចបែបនេះ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- ដួង ម៉ានិច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍