Connect with us

តោះ! មកដាក់ពាក្យទៅទស្សនកិច្ចសិក្សានៅប្រទេសរុស្សីមួយសប្តាហ៍

សិស្សជាច្រើនមានបំណងប្រាថ្នាបន្តការសិក្សា ឬ ទស្សនកិច្ចនៅក្រៅប្រទេសដើម្បីប្តូរយកនូវបទពិសោធន៍ ហើយថ្មីៗនេះប្រទេសរុស្ស៊ីបានធ្វើការអញ្ជើញអ្នកដឹកនាំវ័យក្មេងឱ្យចូលរួមក្នុងសិក្ខាសាលាមួយដើម្បីស្វែងយល់បន្ថែមអំពីអង្គការអន្តរជាតិ និង ការងាររបស់ពួកគេដើម្បីរៀនពីរបៀបដែលម្នាក់ៗអាចចូលរួមចំណែកធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរជាងមុន! អ្នកដឹកនាំវ័យក្មេងនឹងទៅទស្សនាអង្គការអន្តរជាតិជួបជាមួយបុគ្គលិករបស់ពួកគេរៀនអំពីឱកាសការងារ! ក្នុងអំឡុងពេលនៃទស្សនកិច្ចសិក្សាយើងនឹងទៅទស្សនាអង្គការអន្តរជាតិដែលមានទីតាំងនៅទីក្រុងម៉ូស្គូ។ អ្នកទាំងនោះនឹងក្លាយជាអង្គការសហប្រជាជាតិ និង អង្គការដទៃទៀតផងដែរដែលមានដូចជា៖

  • អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក
  • អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ
  • មជ្ឈមណ្ឌល UNIDO សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មអន្តរជាតិនៅសហព័ន្ធរុស្ស៊ី
  • វិទ្យាស្ថានយូណេស្កូសម្រាប់បច្ចេកវិទ្យាព័ត៌មានក្នុងការអប់រំ

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនីមួយៗអ្នកចូលរួមនឹងមានការបង្រៀនអំពីការងាររបស់អង្គការហើយក៏អាចសួរសំនួរនាៗដើម្បីស្រាយចម្ងល់ផងដែរ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលបានចូលរួមនៃទស្សនកិច្ចសិក្សានឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ផងដែរ ហើយទស្សនកិច្ចនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ដល់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម