សិស្សនៅហុងកុង បាតុកម្មបណ្ដើរ រំឭកមេរៀនបណ្ដើរ
ហុងកុង៖ មហាបាតុកម្មនៅទីក្រុងហុងកុង បានរំសាយ បន្ទាប់ពីមនុស្សជិត២លាននាក់ ត្រូវបានប៉ាន់ស្មានថា បានចូលរួម ពាក់ព័ន្ធនឹងការតវ៉ាច្បាប់បត្យាប័នថ្មី។ ទន្ទឹមនេះ គេមានការចាប់អារម្មណ៍លើសិស្សមួយក្រុម ដែលបានយកសៀវភៅដាក់តាមខ្លួន ទុកសម្រាប់រំឭកមេរៀន ស្របពេលដែលធ្វើការតវ៉ា។
តាមការពិត ក្រុមសិស្សទាំងនោះ បានរំឭកមេរៀន ត្រៀមប្រឡង Final ។ នេះមិនមែនជាលើកទីមួយទេ ដែលសិស្សានុសិស្សហុងកុង ចូលរួមតវ៉ាដើម្បីទាមទារសិទ្ធិសេរីភាពរបស់ពួកគេ។ កាលពីឆ្នាំ២០១៤ ក្រុមសិស្សដែលចូលរួមការតវ៉ាមួយនៅហុងកុង បានបង្កើតការចាប់អារម្មណ៍ បន្ទាប់ពីពួកគេ រៀបចំកន្លែងសម្រាប់អង្គុយរៀន នៅទីតាំងធ្វើបាតុកម្មតែម្ដង។
សម្រាប់ឆ្នាំ២០១៩នេះ ក្រុមអ្នកតវ៉ាហុងកុង ក៏បានចូលរួមសកម្មភាពប្រមូលសំរាម ដែលបន្សល់ទុកក្រោយមហាបាតុកម្ម ដើម្បីរួមចំណែកការពារបរិស្ថានផងដែរ៕
ប្រភព៖ Next Shark
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍