ឃាតកម្មដ៏អាថ៌កំបាំងមួយបានកើតឡើងនៅក្នុង “ភូមិព្រឺ” (វីដេអូ Trailer)
ភ្នំពេញ៖ ការសម្លាប់នារីជាច្រើនបានកើតនៅក្នុងមួយកន្លែងដ៏ដាច់ស្រយាល ក៏ជាឃាតកម្មមួយដ៏អាថ៌កំបាំង បានកើតឡើងនៅក្នុង “ភូមិព្រឺ” ដែលធ្វើឱ្យអ្នកស្រុករស់នៅទៅមានការភិតភ័យយ៉ាងខ្លាំង ដោយសារតែករណីសម្លាប់នារីច្រើនាក់ចេះតែកើនឡើង។
ទាំងនេះជាស្នាដៃថ្មីរបស់ផលិតកម្មមេគង្គ បានផលិតនៅខ្សែភាពយន្តថ្មី រឿង “ព្រឺ” ដែលជាភាពយន្តឆ្លុះបញ្ចាំងពីឃាតកម្មអាថ៌កំបាំង ដែលធ្វើឱ្យប៉ូលិសមានការភាន់ច្រឡំទៅលើអ្នករស់នៅក្នុងភូមិទៅវិញ។ ថ្មីៗនេះ ផលិតកម្មមេគង្គ ក៏បានបញ្ចេញនូវ Trailer រឿងថ្មីរបស់ខ្លួនផងដែរ មានចំណងជើងថា “ព្រឺ” ។ បើយើងនិយាយពីស្នាដៃផលិតកម្មមេគង្គនេះវិញ ខ្សែភាពយន្តដែលទស្សនិកជនចងចាំជាងគេនោះគឺរឿ “បាត់ខ្លួន” និង “តម្លៃស្នេហ៍” ។
ខ្សែភាយន្តរឿង “ព្រឺ” ប្រាកដជាធ្វើអោយទស្សនិកជនជាច្រើននាក់ចងចាំជាថ្មីនៅខ្មែរមេគង្គ (KMF)សារជាថ្មីម្តងទៀត។ ក្រោយពីបានទស្សនានៅឈុត Trailer រួចមកហើយ យើងជឿថាទស្សនិកជននឹងញាក់សាច់ទ្រើតៗតែម្តង ដោយសារមានឈុតឆាកដ៏សាហាវៗ ហើយចោទសួរថា “តើនរណាជាឃាតករ?” ។ បើចង់ដឹងច្បាស់ថា “តើនរណាជាឃាតករ?” គឺមាននៅគ្រប់រោងកុន ចាប់ពីថ្ងៃទី១៨ ខែកក្កដា ២០១៩ នេះតទៅ! ៕
វីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍