១ថ្ងៃ កុមារជិត ៦០០នាក់ ចូលពេទ្យដោយសារជំងឺគ្រុនឈាមធ្ងន់ធ្ងរ
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ដែលព្យាបាលកុមារឥតគិតថ្លៃ បានទទួលកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរប្រមាណ ៥៧៧នាក់ ដោយគិតត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។ តួលេខនេះ គឺនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ចំពោះកុមារដែលត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។
ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់ ពីការផ្ទុះនៃជំងឺគ្រុនឈាម បន្ទាប់ពីគេសង្កតឃើញ មានការកើតឡើងជំងឺនេះខ្ពស់ នៅតាមមន្ទីរពេទ្យនានា។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវឱ្យអាណាព្យាបាលកុមារទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការការពារកុមារកុំឱ្យមូសខ្លាខាំផងដែរ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍