Connect with us

ម្ចាស់ជ័យលាភី Master Chef khmer បានប្រកាសជួយដល់ បូរ វិចិត្រ និង ចាន់ សម័យ ដែលធ្លាក់ខ្លួន

ក្រោយពីមានបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយពីដំណឹងដ៍កម្សត់របស់តារាចម្រៀងពីរដួងដែលធ្លាប់តែល្បីឈ្មោះនាពេលកន្លងមក ហើយបានធ្លាក់ខ្លួនតោកយាកនោះ បានធ្វើឱ្យលោក យូ ថនតារាចេញមុខជួយបន្ថែមទៀត។ លោក យូ ថនតារាដែលត្រូវបានគេស្គាល់គាត់ថាជាម្ចាស់ជ័យលាភី Master Chef khmer របស់ស្ថានីយ៍ទូរទស្ស CTN រដូវកាលទីមួយនោះ បានប្រកាសជួយលើកស្ទួយជីវភាពរបស់ពួកគាត់។

ក្នុងនោះលោកបានបញ្ជាក់ថា៖ « បើសិនជាបងមិនអាចច្រៀងបានវិញទេ តែបងមានបំនងចង់បើកហាងលក់ម្ហូបអាហារ ខ្ញុំបាទ Chef Dara រីករាយបង្ហាត់ បង្រៀនបង និងផ្តល់រូបមន្តម្ហូបណាមួយដែលបងចង់លក់ បងអាចខលមកប្អូនបានតាមរយះ 098 361 361 / 099 361 361 »។ លោកបន្ថែមថាលោកមិនមានជាប្រាក់ផ្ដល់ឱ្យទេ តែលោកអាចឱ្យជាចំណេះដឹង ព្រោះថាចំណេះដឹង និងការផ្ទួចផ្ដើមឱ្យគាត់ចេះងើបដើរឡើងវិញនេះ សំខាន់ណាស់សម្រាប់អនាគតគាត់ក៍ដូចជាក្រុមគ្រួសារ។

សូមបញ្ជាក់ថា តារាសម្រៀងពីររូបគឺ លោក បូរ វិចិត្រ និងលោក ចាន់ សម័យ បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តែក្រោយមកបានគេឃើញគាត់មានជីវភាពដុនដាប ស្ទើរមិនគួរអោយជឿ និងមានជំងឺប្រចាំកាយថែមទៀតផង។ ហើយថ្មីៗនេះទៀត លោក បូរ វិចិត្រ ម្ចាស់បទ “ប៊ិះស៊យ” បានធ្លាក់ខ្លួនមកធ្វើជាអ្នកសម្រួលចរាចរណ៍តាមហាង និងមានជំងឺបាត់បង់ការចងចាំផងដែរ។ ក្រោយពេលទទួលដំណឹងបែបនេះ សិល្បៈករ សិល្បៈការនី ជាច្រើនបានរួមគ្នាជួយលោកតាមលទ្ធភាពនីមួយដោយមិនឈរឱបដៃមើលឡើយ។

កន្លងមកចំពោះ លោក ចាន់ សម័យ ដែលគេឃើញធ្លាក់ខ្លួនដើរស្ទូចត្រី ដើម្បីចិញ្ចឹមជីវិត និងមានជំងឺរបេងឆ្អឹងប្រចាំកាយនោះ ក៏ត្រូវបានអ្នកសិល្បៈ និងសប្បុរសជននានាជួយផងដែរ។ ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភផ្ទះមួយខ្នង ធ្វើឱ្យជីវភាពរបស់លោកប្រែមុខមាត់ថ្មីម្តងទៀត៕

អត្ថបទ៖ ជា ប៊ុនធឿន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម