ថេបប្លេកស៊េរីថ្មី Huawei M5 Lite សំឡេងបុកបាសពីរោះ ថ្មកប់ ឯតម្លៃតែ២៤៩ដុល្លារ
ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន Huawei បានបញ្ចេញថេបប្លេតម៉ូដែលថ្មី Huawei M5 Lite ដែលជាជម្រើសថេបប្លេតដ៏ល្អឥតខ្ចោះ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលពិសេសទាំងគុណភាព និងតម្លៃ។
Huawei M5 Lite មានតម្លៃត្រឹមតែ ២៤៩ដុល្លារអាមេរិក ហើយនេះជាចំណុចពិសេសៗជាច្រើនដែលអ្នកមិនគួរមើលរំលង៖
- បច្ចេកវិទ្យា Harman Kardon Audio ដែលផ្តល់នូវបទពិសោធន៍នៃការកម្សាន្តជាមួយសំឡេងដ៏ល្អឥតខ្ចោះ មិនធ្លាប់មាន នៅលើថេបប្លេតដទៃ។ Harman Kardon ជាក្រុមហ៊ុនធំដ៏ល្បីផលិត Speaker ម៉ាក JBL។លើសពីនេះទៅទៀត ថេបប្លេតម៉ូដែលនេះ ក៏បំពាក់ដោយបច្ចេកវិទ្យា Huawei Histen 5.0 ដែលលោកអ្នកអាចរីករាយជាមួយការស្តាប់តន្ត្រី ការលេងហ្គេម ការមើលភាពយន្តផ្សេងៗ។
- អេក្រង់ធំត្រជាក់ភ្នែក ទំហំ ៨ អ៊ីញ ជាមួយកម្រិតបង្ហាញពេញភ្នែក ងាយស្រួលក្នុងការមើលវីដេអូ និងលេងហ្គេម។ ជាពិសេស Huawei M5 Lite ក៏បំពាក់ដោយបច្ចេកវិទ្យា Eye-Comfort ជួយការពារភ្នែករបស់អ្នកពីចំណាំងពន្លឺផងដែរ។
- ថាមពលថ្មមានរហូតដល់ 5100 mAh ដែលអ្នកអាចមើលវីដេអូបានរហូតដល់ ១០,៦ម៉ោង ក្នុងកម្រិត 1080MP និងស្តាប់ចម្រៀងបានរហូតដល់ ៦២ ម៉ោង។ លោកអ្នកចំណាយពេលត្រឹមតែ ២,៨ ម៉ោងប៉ុណ្ណោះ ដើម្បីសាកថ្មឱ្យពេញ។
- Huawei M5 Lite ដំណើរការដោយ បន្ទះឈីប Kirin 710 ដែលលោកអ្នកអាចលេងហ្គេម និងប្រើប្រាស់កម្មវិធីផ្សេងៗយ៉ាងរលូន និង RAM 3GB និង ROM 32GB។
- លោកអ្នកប្រហែលជាគិតថាថេបប្លេតម៉ូដែលថ្មីនេះ មិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះទេ ប៉ុន្តែផ្ទុយទៅវិញ Huawei M5 Lite គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 និង EMUI 9.0 ។
- កាមេរ៉ាមុខរបស់ M5 Lite មានមួយគ្រាប់ទំហំ ១៣មេកាភិចសែល និងកាមេរ៉ាក្រោយទំហំ ៨ មេការភិចសែល ដែលលោកអ្នកអាចផ្តិតយករូបភាព និងថតសែលហ្វីបាន។
Huawei M5 Lite មានលក់នៅលើទីផ្សារនៅកម្ពុជាហើយ ដូច្នេះលោកអ្នកអាចទៅរកទិញ នៅតាមបណ្តាហាងទូរសព្ទដែលនៅជិតលោកអ្នក។ ទន្ទឹមនេះ លោកអ្នក នឹងទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយឥតគិតថ្លៃផងដែរ រាល់ការជាវ Huawei M5 Lite៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
- Website: https://consumer.huawei.com/kh/
- Facebook: Huawei Mobile (https://bit.ly/2ePDMSq)
- Youtube Channel: https://bit.ly/2wTMMJL
- Instagram: https://www.instagram.com/huaweimobilekh/

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍