សមត្ថកិច្ច រឹបអូសគ្រឿងក្នុងជ្រូកខូចគុណភាព នាំចូលពីថៃមកភ្នំពេញ ជិត១តោន
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តមួយគ្រឿង ស្ថិតនៅក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ដែលបានដឹកជញ្ជូនគ្រឿងក្នុងជ្រូកខូចគុណភាព ទម្ងន់ជិត១តោន ដែលនាំចូលពីប្រទេសថៃ។
សមត្ថកិច្ច បានឱ្យដឹងថា រថយន្តនោះ បានលួចដឹកគ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលពីប្រទេសថៃ ចេញពីក្រុងប៉ោយប៉ែត ដើម្បីឆ្ពោះទៅរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ច បានចុះស្ទាក់ចាប់រថយន្តនេះបាន នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ភូមិកាឆាយ ឃុំកូប ស្រុកអូរជ្រៅ និងឃាត់ខ្លួនអ្នកបើកបររថយន្ត។
ប្រភពបន្តថា ការនាំចូលផលិតផលគ្រឿងក្នុងជ្រូកទាំងនោះគ្មានច្បាប់លិខិតអនុញ្ញាតឱ្យនាំចូល និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ។ គ្រឿងក្នុងជ្រូកដែលសមត្ថកិច្ចចាប់បាននេះ មានសរុបចំនួន១២កេស ស្មើនឹងទម្ងន់៥៧២គីឡូក្រាម ក្នុងនោះមានពោះជ្រូក ២០០គីឡូក្រាម ត្រចៀកជ្រូក ១៨០គីឡូ ក្រាម បេះដូងជ្រូក ១៥០គីឡូក្រាម ឆ្អឹងជំនីរជ្រូក ២២គីឡូក្រាម និងពោះវៀនធំ ២០គីឡូក្រាម។
សមត្ថកិច្ចបញ្ជាក់ថា គ្រឿងក្នុងជ្រូកទាំងនេះ មន្ត្រីជំនាញកាំកុងត្រូល នឹងយកមកធ្វើតេស្តពិនិត្យ និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោល ជៀសវាងពលរដ្ឋទិញយកទៅធ្វើម្ហូបបរិភោគ នាំឱ្យមានប៉ះពាល់ដល់សុខភាព៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍