Donnie Yen នឹងសម្ដែងក្នុង “Shang-Chi” របស់ផលិតកម្ម Marvel
បរទេស៖ ផលិតកម្ម Marvel កំពុងចរចាជាមួយ Donnie Yen និងតារាសម្ដែង Ludi Lin ដើម្បីចូលរួមក្នុងភាពយន្តបែប Superhero ថ្មី ដែលមានចំណងជើងថា “Shang-Chi” ។ ក្នុងនោះ Ludi Lin អាចនឹងដើរតួជា តួឯក ដោយសារតារារូបនេះ ចេះក្បាច់គុន និងធ្លាប់សម្ដែងក្នុងភាពយន្តរបស់ផលិតកម្ម DC “Aquaman” និងរឿង “Power Rangers” កាលពីឆ្នាំ២០១៧។
ចំពោះ Donnie Yen ដែលជាតួឯកក្នុងភាពយន្តដ៏ល្បីល្បាញ “Ip Man” ត្រូវបាយរាយការណ៍ថា នឹងសម្ដែងជាតួអង្គម្នាក់ ក្នុងរឿង “Shang-Chi” របស់ Marvel តែមិនទាន់មានការបញ្ជាក់នោះទេ។ ផលិតកម្មដដែល ក៏មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ នៃការដាក់បញ្ចាំងរឿង “Shang-Chi” ផងដែរ ក៏ប៉ុន្តែ សេចក្ដីរាយការណ៍មួយចំនួន បានអះអាងថា រឿងនេះ អាចចាក់បញ្ចាំងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ “Shang-Chi” នឹងដឹកនាំដោយលោក Destin Daniel Cretton ៕
ប្រភព៖ Next Shark
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍