ចោរគាស់ផ្ទះតារាសម្តែង ណា ណៃ មិនលើកលែងសូម្បីសំបុត្រកំណើត
ភ្នំពេញ៖ ជាតារាចម្រៀង និង សម្តែងដែលកំពុងតែមានទីផ្សារកញ្ញា ណា ណៃ កំពុងតែជួបទុក្ខធំ ដោយចោរ បានគាស់ផ្ទះនាង កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះជួលលេខ ៣៤A ភូមិតាងួន សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ។
កញ្ញាបានបញ្ជាក់ថា ចោរ បានកកាយឥវ៉ាន់ខ្ទេចគ្មានសល់ និង យកបានរបស់របរមានតម្លៃជាច្រើនដែលមានដូចជា គ្រឿងអលង្ការមួយកាបូប ប្រាក់សុទ្ធចំនួនមួយពាន់ដុល្លារ និង ប្រាក់ដែលសង្កត់គ្រូបាធ្យាយ ៥០០ដុល្លារ ក៏អស់ដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះ គឺសូម្បីតែ ឯកសារជាច្រើនដូចជាសំបុត្រកំណើត សៀវភៅធនាគារ និង សម្លៀកបំពាក់ ដែលមានតម្លៃសម្រាប់ស្លៀកថត ក៏ចោរប្រមូលយកទៅអស់ដែរ។
កញ្ញា មានអារម្មណ៍សោកស្តាយខ្លាំង ព្រោះវាជាកម្លាំងញើសឈាម ដែលកញ្ញាខិតខំសន្សំយ៉ាងលំបាក ពីការងារសិល្បៈ ហើយមកដល់ពេលនេះកញ្ញាបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ និង រង់ចាំសមត្ថកិច្ច ស្វែងរកជនសង្ស័យក្នុងករណីនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍