Connect with us

Torres ប្រកាសថា គេនឹងចូលនិវត្តន៍ បន្ទាប់ពីប្រកបអាជីពអស់រយៈពេល ១៨ឆ្នាំ

ជប៉ុន៖ វីរបុរសអេស្ប៉ាញកាលពី Euro ២០០៨ កីឡាករ Fernando Torres បានប្រកាសថា គេ នឹងចូលនិវត្តន៍ បន្ទាប់ពីប្រកបអាជីពអស់រយៈពេល ១៨ឆ្នាំ។តាមរយៈវីដេអូដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គមនោះ ខ្សែប្រយុទ្ធរូបនេះ បានបង្ហើបឱ្យដឹងថា ព័ត៌មានលម្អិត នឹងធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអាទិត្យខាងមុខ។

Torres បច្ចុប្បន្ន កំពុងលេងនៅលីគជប៉ុនជាមួយក្លិប Sagan Tosu ។ ទោះបីជាក្រុមរបស់គេ ស្ថិតនៅពាក់កណ្តាលរដូវកាលក៏ដោយ ក៏ខ្សែប្រយុទ្ធរូបនេះ បានសម្រេចចិត្ត ព្យួរស្បែកជើងរបស់ខ្លួន នៅពេលមានអាយុ ៣៥ ឆ្នាំ។ Torres បានចាប់ផ្ដើមអាជីពរបស់គេជាមួយនឹងក្លិប Atletico Madrid ហើយបានត្រឡប់ទៅអេស៉្បាញវិញនៅឆ្នាំ ២០១៥ បន្ទាប់ពីលេងក្នុងប្រទេសអង់គ្លេស និងអ៊ីតាលី។ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំធេងជាមួយក្រុមហង្សក្រហម Liverpool គេបែរជាបរាជ័យក្នុងការឈានដល់កម្រិតខ្ពស់នៅ Chelsea និង AC Milan៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម