ថ្នាក់ដឹកនាំ Juventus ថា ក្លិបនៅតែពេញចិត្ត Pogba និង Rabiot តែសួរលោក Sarri សិន
អ៊ីតាលី៖ Juventus នៅតែពេញចិត្ត Paul Pogba ហើយក៏ចង់បាន Adrien Rabiot ផងដែរ។ នេះសម្ដីរបស់ប្រធានផ្នែកកីឡា Juventus លោក Fabio Paratici។ Pogba ត្រូវបានទាក់ទងដើម្បីនាំមកអតីតក្លិបរបស់គេវិញ បើទោះបីជាមានការទាក់ទងពី Real Madrid ក៏ដោយ។ ខណៈនេះផងដែរ Rabiot មិនមានកិច្ចសន្យានៅ PSG ឡើយ ហើយកីឡាកររូបនេះ កំពុងសម្លឹងរកមើលក្លិបដែលអាចលេងក្នុង UCL និងបង្ហាញខ្លួនបានទៀងទាត់។
លោក Paratici បាននិយាយកោតសរសើរកីឡាករទាំងពីររូប ដោយបញ្ជាក់ថា ក្រុមសេះបង្កង់ បានបើកការចរចាជាមួយ Rabiot រួចទៅហើយ។ ប្រធានផ្នែកកីឡារូបនេះ បានប្រាប់សន្និសីទសារព័ត៌មានបានបង្ហាញ Sarri ជាគ្រូបង្វឹកថ្មី Juventus ថា ពួកគេ គឺជាកីឡាករដ៏អស្ចារ្យ។ លោកបានបន្ថែមថា៖ “ពេលនេះ Pogba គឺជាកីឡាកររបស់ ManUtd យើងនៅតែស្រឡាញ់គាត់។ យើង ក៏កំពុងព្យាយាមចរចាជាមួយ Rabiot ហើយក្លិប បានពិភាក្សាគ្នាជាមួយ Sarri ម៉្យាងយើងនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះ”៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍