Connect with us

FEE៖ អ្នកក្របំផុត គឺកំពុងមានជីវភាពធូរធារ យ៉ាងឆាប់រហ័សបំផុត

បរទេស៖ អង្គការ Foundation for Economic Education ហៅកាត់ FEE ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានរាយការណ៍ថា ចាប់ពីឆ្នាំ១៩៩១ មក ប្រជាជនដែលក្រីក្របំផុត កំពុងវិវឌ្ឍទៅរកជីវភាពធូរធារយ៉ាងឆាប់រហ័សបំផុត។

ការអះអាងរបស់ FEE បានធ្វើឡើងចំពោះប្រជាជននៅប្រទេសឥណ្ឌា និងនីហ្សេរីយ៉ា ដែលមានប្រជាជនក្រីក្របំផុត។ FEE បានឱ្យដឹងថា ប្រជាជនក្រីក្រនៅប្រទេសឥណ្ឌា ត្រូវបានកាត់បន្ថយក្នុងអត្រា ២៤ភាគរយ គិតពីឆ្នាំ១៩៩១មក មានន័យថា ប្រទេសនេះ គឺប្រជាជនដែលក្រីក្របំផុត មានការវិវឌ្ឍទៅរកភាពធូរធារផ្នែកធនធាន បានឆាប់រហ័សជាងគេ។ ជាមួយគ្នានេះ នៅឯប្រទេសនីហ្ស៊េរីយ៉ា ដែលក្រីក្របំផុត ចំណូលរបស់ជនក្រីក្រម្នាក់ៗ បានកើនឡើង ៨០០ភាគរយ ពី ២៧០ដុល្លារ ដល់ ២៤៥០ ដុល្លារអាមេរិក។

សូមជម្រាបថា អត្រាភាពក្រីក្រ បានកាត់បន្ថយយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ ដែលមិនធ្លាប់មាន បើទោះបីជា ចំនួនប្រជាជនលើពិភពលោក មានការកើនឡើងបន្ថែមជាង ២ពាន់លាននាក់ក៏ដោយ។ គិតត្រឹមឆ្នាំ១៨២០ ប្រជាជន ៩៤ភាគរយនៅលើពិភពលោក រស់នៅក្នុងភាពក្រីក្រ។ នៅឆ្នាំ១៩៩០ តួលេខនេះ បានធ្លាក់មកត្រឹម ៣៤,៨ភាគរយ ហើយនៅឆ្នាំ២០១៥ ធ្លាក់មក ៩,៦ ភាគរយ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម