Connect with us

អរគុណលោកចោរដែលបានយករបស់ឱ្យវិញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មានគណនីហ្វេសបុកមួយឈ្មោះ Khavat Vorn បានផុសរូបមួយសន្លឹកភ្ជាប់ជាមួយនឹងពាក្យថា “ អរគុណលោកចោរដែលបានយកមកឱ្យវិញ និង ជូនពរខ្ញុំ មានវគ្គបន្ត ឥឡូវនេះមានអ្នកឧបត្ថមដល់គាត់ អញ្ចឹងបើលោកចោរបានដឹងហើយសុំដាក់លេខទូរសព្ទ ឬ ទាក់ទងមកផងចង់ជូន ១០០ ដុល្លា”។ គួរបញ្ជាក់ថា ចោរចិត្តធម៌ម្នាក់នោះបានយកលិខិតឆ្លងដែន និង កាតធនាគាដែលភ្ជាប់មកជាមួយនឹងសំបុត្រមួយច្បាប់ថា “សូមជូនពរឱ្យមានសុខភាពល្អ និង សំណាងល្អគ្រប់វេលា!! កូនខ្ញុំឈឺធ្ងន់ណាស់បង ទើបដាច់ចិត្តធ្វើអញ្ចឹងទាំងដឹងថាវាជាអំពើខុសច្បាប់ និង សង្គមស្អប់ខ្ពើម…. ពីខ្ញុំថោកទាបដើម្បីកូន”។ នេះបានបញ្ជាក់ថា ចោរម្នាក់នេះបានបង្ខំចិត្តធ្វើរឿងបែបនេះដោយសារភាពទ័លច្រក និង ចង់ជួយជីវិតកូនប៉ុណ្ណោះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម