Connect with us

ខេត្តមណ្ឌលគិរី កំពុងវិលទៅរកភាពស្រស់បំព្រងវិញហើយ!

នាដើមរដូវវស្សា ខេត្តមណ្ឌលគិរី ចាប់ផ្តើមមានភ្លៀងធ្លាក់ស្រោចស្រពធម្មជាតិដ៏សម្បូរបែប។ សម្រស់ធម្មជាតិ ក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមមានភាពស្រស់បំព្រងឡើងវិញ។ នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត សម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះសម្បូរបែប និងជាទីជម្រកធម្មជាតិដ៏ល្អប្រសើរសម្រាប់ប្រភេទសត្វជិតផុតពូជជាច្រើន។

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF-កម្ពុជា ព្រមទាំងដៃគូអភិរក្សជាច្រើនទៀត បានរួមគ្នាការពារធនធានទាំងនេះឱ្យបាននៅគង់វង្ស និងមាននិរន្តរភាព។ អង្គការ WWF-កម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារធនធានធម្មជាតិទាំងនេះបានដែរ ដោយគ្រាន់តែមិនបរិភោគសាច់សត្វព្រៃ ព្រមទាំងចូលរួមដាំដើមឈើបន្ថែម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក។

ខាងក្រោមនេះ ជារូបភាពខ្លះៗ ស្ដីពីធម្មជាតិក្នុងតំបន់ខ្ពង់រាបភាគខាងកើត នារដូវវស្សានេះ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម