Connect with us

ភាសាវៀតណាម ត្រូវបាននិយាយច្រើនជាងគេនៅអាមេរិក បន្ទាប់ពីភាសាអង់គ្លេស

អាមេរិក៖ យោងតាមសារព័ត៌មាន Business Insider បានចុះផ្សាយកាលពីពេលថ្មីៗនេះ ថា ភាសាអាល្លឺម៉ង់ និងភាសាវៀតណាម ត្រូវបានគេនិយមប្រើប្រាស់ដើម្បីប្រាស្រ័យទាក់ទងគ្នាច្រើនជាងគេ ក្រៅពីភាសាអង់គ្លេស ដែលជាភាសាទីមួយ នៅទឹកដីសហរដ្ឋអាមេរិក។

យោងតាមផែនទីបង្ហាញដោយ Business Insider បានឱ្យដឹងថា ក្នុងចំណោមរដ្ឋទាំង៥២ នៅសហរដ្ឋអាមេរិក មានរដ្ឋចំនួន ៩ ប្រជាជននិយមនិយាយភាសាអាល្លឺម៉ង់ និង រដ្ឋចំនួន ៦ និយមនិយាយភាសាវៀតណាម។ ចំណែក ភាសាចិន ស្ថិតនៅលេខរៀងបន្ទាប់ ដោយគេនិយមប្រើប្រាស់ នៅរដ្ឋចំនួន ៥ ។

ប្រភពដដែលអះអាងថា ភាសាភាគច្រើន ជាភាសារបស់ទ្វីបអាស៊ី រួមមាន៖ វៀតណាម ចិន កូរ៉េ នេប៉ាល់, Tagalog, Ilocano, Gujarati និង Hmong ។ សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៧ ជនជាតិវៀតណាម ដែលបានទៅរស់នៅសហរដ្ឋអាមេរិក មានប្រហែល ១,៥លាននាក់៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម