ឯកអគ្គរាជទូតជប៉ុន ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះពីការបាក់អគារ
ភ្នំពេញ៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី២២ខែមិថុនា។
សាររបស់លោកឯកអគ្គរាជទូតជប៉ុន មានខ្លឹមសារដូច្នេះថា៖ “ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេក ក្រោយពីបានទទួលព័ត៌មាន ស្តីពីឧបទ្ទវហេតុបាក់អាគារ ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ទៅកាន់សុគតិភព។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់បានកើនដល់ ២៥នាក់ និងអ្នករបួស ២៤នាក់ ក្នុងហេតុការណ៍រលំបាក់អគារនៅខេត្តព្រះសីហនុ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍