ដោយសារការវិនិយោគពីក្រុមហ៊ុនចិន រួមនឹងកំណើនអតិថិជន ជាជនជាតិចិន ធ្វើអោយចំនួនការផ្គត់ផ្គង់ខុនដូថ្មីៗនៅទីក្រុងភ្នំពេញ កើនឡើង២០% នៅក្នុងត្រីមាសទី២ឆ្នាំ២០១៨នេះ
ភ្នំពេញ ៖ ការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានរកឃើញថា នៅត្រីមាសទី២ ឆ្នាំ២០១៨នេះ ចំនួននៃការផ្គត់ផ្គង់ខុនដូនៅក្នុងរាជធានីភ្នំពេញបានកើនឡើងអត្រាដល់ទៅ២០%បន្ថែមទៀតបើធៀបទៅនឹងត្រីមាសទី១កន្លងទៅ។
តាមរយៈកំណើនការផ្គត់ផ្គង់ខុនដូថ្មីៗបន្ថែមទៀតនេះ បានធ្វើអោយចំនួនខុនដូដែលមានវត្តមាននៅលើទីផ្សារកើនដល់ចំនួនសរុបជាង ១២៨០០យូនីត ពោលគឺខុនដូថ្មីៗត្រូវបានសាងសង់រួចក្នុងត្រីមាសទី ២ចំនួនប្រមាណ ២ពាន់យូនីតបន្ថែមទៀត ហើយភាគច្រើនគឺស្ថិតនៅទីតាំងក្នុងខណ្ឌចំការមននៃរាជធានីភ្នំពេញ។
តាមការព្យាកររបស់ក្រុមហ៊ុន CBRE Cambodia នៅដំណាច់ឆ្នាំ២០១៨នេះ ចំនួនខុនដូមានវត្តមាននៅលើទីផ្សារក្នុងរាជធានីភ្នំពេញនឹងកើនឡើងដល់រង្វង់ ២ម៉ឺនយូនីត។
រយៈកាលចុងក្រោយនេះ គំរោងសាងសង់ខុនដូភាគច្រើនវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិនស្របគ្នានឹងអតិថិជនក៏ភាគច្រើនជាជនជាតិចិនផងដែរ។
សូមបញ្ជាក់ថា ខុនដូតម្លៃមធ្យម និងលើមធ្យម មានតម្លៃរង្វង់១៥០០ដុល្លារ និង ២៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយសម្រាប់ខុនដូប្រណីតតម្លៃខ្ពស់វិញ គឺតម្លៃ រង្វង់ ៣២៥០ដុល្លារក្នុង១ម៉ែតការ៉េ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍