Connect with us

បែកធ្លាយរូបថតចាស់ៗរបស់ Sandara Park និងអតីតគូស្នេហ៍ មុនពេលគាត់ក្លាយជាសមាជិក 2NE1

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ រូបថតចាស់ៗរបស់អតីតសមាជិករបស់ក្រុមចម្រៀងនារី 2NE1 ជាមួយសង្សារចាស់របស់នាង ត្រូវបានគេរកឃើញ និងបានបង្ហោះនៅលើបណ្តាញសង្គម។ សង្សារចាស់របស់ Sandara ត្រូវបានគេឱ្យដឹងថា ជាតារាសម្តែងរបស់ប្រទេសហ្វីលីពីន ដែលមានឈ្មោះថា Joseph Bitangcol។

តាមប្រភពមួយបានឱ្យដឹងថា ពួកគេបានជួបគ្នានៅក្នុងកម្មវិធីមួយ ដែលបានធ្វើឱ្យពួកគេស្គាល់គ្នា និងចាប់ផ្តើមទាក់ទងគ្នា ហើយពួកគេ គឺជាគូស្នេហ៍ដែលបានបែកបាក់គ្នាតាំងពីឆ្នាំ២០០៩ មុនពេលដែល Sandara បានចាកចេញទៅប្រទេសកូរ៉េខាងត្បូង។ ចំណងស្នេហារបស់ Sandara និងសង្សាចាស់របស់ខ្លួន មើលទៅពិតជាកំប្លែងមែនទែន ដែលនេះជា ចរិតពិតរបស់ Sandara ផ្ទាល់តែម្តង៕

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម