សារមន្ទីរសព្វទស្សន៍អង្គរ ដែលលោកអ្នកមិនគួររំលង ពេលទៅកម្សាន្តនៅខេត្តសៀមរាប
សៀមរាប៖ នៅពេលដែលទៅទស្សនាខេត្តសៀមរាបម្តងៗ លោកអ្នកប្រាកដជានឹកឃើញទៅដល់ប្រាសាទអង្គរវត្ត និង ផ្សាររាត្រីមុនគេហើយ ប៉ុន្តែនៅមានកន្លែងមួយដែលលោកអ្នកមិនគួររំលង ព្រោះជាកន្លែងដែលអ្នកគួរទៅទស្សនាមុនកន្លែងផ្សេងៗ គឺ “សារមន្ទីរសព្វទស្សន៍អង្គរ”។
សារមន្ទីរជាតិប្រចាំខេត្តសៀមរាបមួយនេះ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីផ្តល់នូវព័ត៌មានអំពីប្រវត្តិសាស្រ្តខ្មែរតាមរយៈម៉ាកែត (គំរួប្រាសាទ) និង គំនូរដែលមានប្រវែង ១២៣ ម៉ែត្រ x ១៣ម៉ែត្រ ក្នុងទម្រង់៣៦០ដឺក្រេ គូរដោយវិចិត្រករជនជាតិកូរ៉េចំនួន ៦៣ នាក់ ដោយត្រូវចំណាយរយៈពេល ១៦ខែក្នុងការបញ្ចប់។ គំនូរមួយផ្ទាំងដែលឆ្លុះបញ្ចាំងពីទេវកថាអង្គរ ប្រវត្តិសាស្រ្ត និងវប្បធម៌នាសម័យអង្គរ មានទឹកដៃរស់រវើកដែលមានការសរសើរមិនដាច់ពីមាត់ពីក្រុមទេសចរជាតិ និង អន្តរជាតិដែលបានទៅទស្សនា។ លើសពីនេះទៀត ក្រោយទស្សនាគំនូរ និង ស្តាប់ការបកស្រាយត្រួសៗ ពីមគ្គុទ្ទេសក៍ហើយ។ ចុងក្រោយគឺការមើលភាពយន្តខ្លី ស្តីពីរបៀបសាងសង់ប្រាសាទបុរាណនាសម័យមុន។
គួរបញ្ជាក់ផងដែរថា មនុស្សតិចណាស់ដែលស្គាល់ទីនោះ ដូច្នេះហើយទើបអាជា្ញធរអប្សរា ធ្លាប់បានអំពាវនាវឱ្យប្រជាជនកម្ពុជា អញ្ជើញចូលរួមទស្សនានូវកន្លែងដែលបានឆ្លុះបញ្ចាំងអំពីអរិយធម៌ វប្បធម៌ខ្មែរមួយនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍