Connect with us

អីយ៉ា! តារា TMS ឆ្លៀតពេលទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ២០១៩

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង និងតារាសម្តែងរបស់ TMS បានទៅចូលរួមច្រៀង និងសម្តែងនៅក្នុង “ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ២០១៩”។ នៅក្នុងព្រឹត្តិការណ៍នេះ តារារបស់ TMS បានយកបទចំរៀងពីរោះៗ ដែលពួកគេបានរៀបចំនៅកម្មវិធីប្រគំតន្រ្តីបែប “Acoustic” ដើម្បីបង្កើតភាពសប្បាយរីករាយជូនទៅដល់ ពូៗ អ៊ុំៗ និងលោកតាដែលធាក់ស៊ីក្លូកម្សាន្តសប្បាយ។

បទចំរៀងល្បីៗរបស់ TMS ដែលត្រូវបានយកទៅបកស្រាយមានដូចជាបទ “ព្រងើយ” របស់លោក ឧសភា បទ “ដើរចេញ” របស់លោក ប្រពៃ និងបទ “អ្នកទី ៣” របស់ ដាលីណា។ តារារបស់ TMS ពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលបានចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ ដោយពួកគេបាននិយាយថា ពួកគេសប្បាយចិត្ត នៅពេលមានអ្នកចូលរួម ចេះច្រៀងបទចម្រៀងរបស់ពួកគេ ហើយពួកគាត់ស្គាល់ច្បាស់ពីសមាជិក TMS និងបានផ្តល់នៅការគាំទ្រដល់តារារបស់ TMS យ៉ាងកក់ក្តៅជាទីបំផុត។ អ្វីដែលសំខាន់បំផុតគឺ តារារបស់ TMS បានចូលរួមចំណែក ក្នុងការលើកស្ទួយស៊ីក្លូ ដោយតារារបស់ TMS ចង់អោយស៊ីក្លូ មានច្រើនឡើងវិញដូចកាលពីមុន ព្រោះសព្វថ្ងៃស៊ីក្លូមានត្រឹមតែ ២០០ គ្រឿងប៉ុណ្ណោះ។ តារារបស់ TMS សង្ឃឹមថាការចូលរួមនេះ ជាចំណែកមួយ ដើម្បីរំឭកទៅដល់ យុវវ័យពីការជិតបាត់បង់ស៊ីក្លូ។

នេះគឺភាពជោគជ័យមួយទៀត សម្រាប់សមាជិកក្នុង TMS ដោយពួកគេ បានចូលរួមជិះស៊ីក្លូយ៉ាងសប្បាយរីករាយជាមួយលោកពូស៊ីក្លូ ហើយតារារបស់ TMS សង្ឃឹមថា នឹងមានការចូលរួមគាំទ្រស៊ីក្លូ ដោយនឹងធ្វើឱ្យពួកគាត់រកកម្រៃបានសមរម្យ ដែលអាចផ្គត់ផ្គង់ជីវភាពបាន ទើបគាត់មិនបោះបង់ការងារនេះ៕

កែសម្រួលអត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម