Connect with us

នាយ តាក់ស៊ី បានបួសជាព្រះសង្ឃនៅថ្ងៃនេះហើយ!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ MyTV PLUS ធ្លាប់បានជម្រាបទៅកាន់ទស្សនិកជនអំពីព័ត៌មានរបស់នាយ តាក់ស៊ី ដែលគាត់គ្រោងនឹងលាឈប់ពីវិស័យសិល្បៈ ហើយនឹងសម្រេចចិត្តទៅបួសជាព្រះសង្ឃវិញ។ យោងតាមគណនីហ្វេសប៊ុករបស់ភរិយានាយ តាក់ស៊ី នាង ភីម បានឱ្យដឹងថា នាយ តាក់ស៊ីបានបួសជាព្រះសង្ឃជាផ្លូវការនៅថ្ងៃនេះ។

នាង ភីម ក៏បានបានបញ្ជាក់ផងដែរថា នាយ តាក់ស៊ី បានទៅបួសនៅក្នុងវត្តដងទង់ ក្នុងខេត្តកំពង់ស្ពឺ ដែលពិធីបំបួសរបស់នាយ តាក់ស៊ី មានការចូលរួមពីសំណាក់សាច់ញាតិ ព្រមទាំងមិត្តរួមអាជីពរបស់គាត់ ផងដែរ៕

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម