Connect with us

ស្ត្រីម្នាក់បាត់បង់អាជ្ញាប័ណ្ណវិជ្ជសាស្រ្ត ក្រោយបង្ហោះរូបសិចស៊ី

មីយ៉ាន់ម៉ា៖ ស្រ្តីមីយ៉ាន់ម៉ាវ័យ ២៩ ឆ្នាំម្នាក់ដែលមានឈ្មោះថា Nang Mwe San ត្រូវបានដកហូតអាជ្ញាប័ណ្ណវិជ្ជសាស្រ្ត ក្រោយនាងបង្ហោះរូបសិចស៊ីរបស់ខ្លួន នៅបណ្តាញសង្គមហ្វេសប៊ុក និងអ៊ិនស្តាក្រាម។

កាលពីខែមករា ក្រុមប្រឹក្សាវេជ្ជសាស្រ្តមីយ៉ាន់ម៉ា បានមានប្រតិកម្មទៅលើការបង្ហោះរូបទាំងនោះ ដោយសារវាខុសពីប្រពៃណីមីយ៉ាន់ម៉ា ដោយនាងត្រូវបង្ខំឱ្យចុះហត្ថលេខាយល់ព្រមលុបរូបទាំងនោះចោល មិនដូច្នោះទេ នាងនឹងត្រូវបាត់បង់អាជ្ញាប័ណ្ណ ប៉ុន្តែនាងមិនបានអើពើលើការប្រមាននេះឡើយ ក្រោយមកអាជ្ញាប័ណ្ណរបស់នាង ត្រូវបានលុបចោលជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

San បាននិយាយថា នាងតែងតែស្លៀកពាក់សមរម្យនៅពេលធ្វើការជាគ្រូពេទ្យ នាងបានបន្ថែមថា នៅទីនេះប្រកាន់ទៅលើភេទជាខ្លាំង ដោយគេមិនចង់ឱ្យមនុស្សស្រីមានឋានៈខ្ពស់ជាង និង វាយតម្លៃមនុស្សស្រីទៅលើការស្លៀកពាក់ ប៉ុន្តែនាងបានបញ្ជាក់ថា នាងអាចរកប្រាក់ចំណូលបានច្រើនពីអាជីពបង្ហាញម៉ូតជាងធ្វើជាគ្រូពេទ្យ។ ទោះជាយ៉ាងណា San បានធ្វើការងារវេជ្ជសាស្រ្ត មិនយកកម្រៃជាច្រើនឆ្នាំមុន ពេលនាងប្រឡូកនៅក្នុងអាជីពជាតារាបង្ហាញម៉ូតជាផ្លូវការ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម