Connect with us

Alves ចង់ទៅ Camp Nou វិញ ប៉ុន្តែ Barcelona មិនគិតចង់នាំគេត្រឡប់ទៅវិញទេ

អេស៉្បាញ៖ Dani Alves កំពុងតែចង់វិលត្រឡប់ទៅកាន់ Barcelona នៅរដូវក្តៅនេះ ក្រោយចាកចេញពី PSG តែទោះជាយ៉ាងណាអតីតក្លិបរបស់គេ មិនគិតដល់ការនាំយកកីឡាករវ័យ ៣៦ឆ្នាំរូបនេះមកកាន់ទីលាន Camp Nou ឡើយ។ យោងតាមសារព័ត៌មាន RAC1 បានឱ្យដឹងថា Alves បានបង្ហើបថា ចង់ទៅលេងនៅអេស៉្បាញវិញ កាលពីខែមុន ដោយសង្ឃឹមថា នឹងវិលត្រឡប់ទៅកាន់ក្លិបដែលគាត់បានឈ្នះពានរង្វាន់ Champions League ចំនួន ៣លើក ប៉ុន្តែក្រុមរបស់លោក Ernesto Valverde មានកីឡាករ Sergi Roberto និង Nelson Semedo រួចទៅហើយ។

ទោះបីជា Semedo បានបញ្ជាក់ពីការចាកចេញក៏ដោយ ក៏ក្រុមកាតាឡាន់នេះ មិនបានពិចារណាពីការនាំយក Alves មកវិញនោះទេ ព្រោះខ្សែការពាររូបនេះ បានរិះគន់ក្លិបចាស់យ៉ាងខ្លាំងក្លា ក្រោយពីចាកចេញពី Camp Nou ហើយនោះអាច ជាមូលហេតុមួយក្នុងចំណោមហេតុផលដែលម្ចាស់ជើងឯកអេស៉្បាញ មិនចង់ឱ្យខ្សែការពារនេះត្រឡប់មកវិញ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម