Connect with us

នារីម្នាក់ រកឃើញកាមេរ៉ា លាក់ក្នុងបន្ទប់លសម្លៀកបំពាក់នៅចិន

ចិន៖ ប៉ូលិស បានស៊ើបអង្កេតលើករណីបណ្ដឹងរបស់នារីម្នាក់ ដែលបានអះអាងថា គាត់បានរកឃើញកាមេរ៉ា ដែលត្រូវបានគេលួចបង្កប់ក្នុងបន្ទប់លសម្លៀកបំពាក់ នៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែង ឈ្មោះ Uniqlo ក្នុងខេត្តសិនជិន កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។

នារីឈ្មោះ Zhong បានប្រាប់ថា គាត់បានឃើញកាមេរ៉ា ត្រូវបានបិទជាប់នឹងជញ្ជាំងបន្ទប់លសម្លៀកបំពាក់ ដោយស្ករកៅស៊ូ។ ពេលបេះកាមេរ៉ាចេញមកខាងក្រៅ គាត់បានប្រទះឃើញខ្សែដែលតភ្ជាប់ជាមួយកាមេរ៉ា តាមរយៈរន្ធមួយក្នុងជញ្ជាំង។ បន្ទាប់ពីមក នារីដដែល បានប្រាប់ថៅកែហាង រួចក៏បានរកឃើញមេម៉ូរីកាត និងឧបករណ៍សាកថ្មផងដែរ។

ថៅកែបានអះអាងថា កាមេរ៉ានេះ មិនមែនជារបស់បុគ្គលិកខ្លួនទេ តែវាអាចជារបស់ជនខិលខូចណាម្នាក់ ដែលបានលួចបង្កប់ក្នុងបន្ទប់លសម្លៀកបំពាក់៕

ប្រភព៖ Shanghaiist

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម