Connect with us

កញ្ញា ពេជ្រ សូលីកា ប្រាថ្នាឈុតកូនក្រមុំសម្រាប់ថ្ងៃពិសេស

ភ្នំពេញ៖ តារាចម្រៀងដ៏គួរឱ្យស្រឡាញ់ ស្រស់សោភា និងសំបូរមន្តស្នេហ៍ កញ្ញា ពេជ្រ សូលីកា កំពុងតែឆក់យកបេះដូងយុវវ័យ ជាពិសេសបទចម្រៀងរបស់គាត់ ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ កញ្ញា ពេជ្រ សូលីកា បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំមកហើយ នាពេលនេះ គាត់បានវិលត្រឡប់មកក្នុងវិស័យសិល្បៈវិញ ហើយជាតារាចម្រៀងក្នុងផលិតកម្មមួយ ដែលបានចាប់ដៃគូជា លោក នីកូ។

ការវិលត្រឡប់នេះ ធ្វើឱ្យប្រជាប្រិយភាពរបស់គាត់ កាន់តែមានហាងឆេងជាងមុនថែមទៀត ជាពិសេសសម្រស់របស់គាត់ កាន់តែប្លែក និងស្អាតជាងមុន ធ្វើឱ្យទស្សនិកជនជាច្រើនលង់ស្នេហ៍ និងមានចម្ងល់ថា តើគាត់ថែរក្សាសម្រស់តាមរបៀបណា។ ថ្មីៗនេះ គេក៏បានឃើញរូបថតជាច្រើនដែល កញ្ញា ពេជ្រ សូលីកា បានបង្ហោះដោយស្លៀកឈុតកូនក្រមុំ បូកផ្សំជាមួយសម្រស់ដ៏វ័យក្មេងរបស់គាត់ គឺពិតជាស្រស់ស្អាតខ្លាំងណាស់។ នេះជាឈុតកូនក្រមុំដែល ពេជ្រ សូលីកា ប្រាថ្នាសម្រាប់ថ្ងៃអនាគត។ កញ្ញា ពេជ្រ សូលីកា ក៏គ្រោងចេញបទចម្រៀងថ្មីៗ ក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម